អភិបាលខេត្តកំពត ប្រាប់អាជ្ញាធរឲ្យរិតបន្តឹងការអនុវត្តដើម្បីការពារកូវីដ១៩ និងកូវីដបំប្លែងថ្មី

2021/08/02 07:50:07 pm        485

កំពត ៖ អភិបាលខេត្តកំពត បានប្រាប់អាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវបង្កើនការ​រិតបន្តឹង​ការអនុវត្ត​សារាចរណែនាំលេខ០៤ របស់រាជរដ្ឋាភិបាល និងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើន​ការប្រុងប្រយ័ត្នទ្វេដង ហើយមិនត្រូវជួបជុំគ្នាច្រើនឡើយ ព្រោះមានតែការចូលរួមទាំងអស់គ្នាទេ ទើបអាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ​និងកូវីដ១៩បំប្លែងថ្មី ប្រភេទ“ដែលតា”បាន។

ថ្លែងក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត តាមរយៈវីដេអូ Zoom ដើម្បីបូកសរុបលទ្ធផលការងារប្រចាំ​ខែកក្កដា ២០២១ នាសាលប្រជុំសាលាខេត្ត នៅព្រឹកថ្ងៃទី០២ ខែសីហានេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីធានាបានប្រសិទ្ធភាព នៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈម​នឹងការមកដល់នៃរលកទី៣ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ​ដែលតា (Delta) រដ្ឋបាលខេត្តកំពត បានចេញសេចក្តីណែនាំសំខាន់រួចទៅហើយ ប៉ុន្តែរយៈពេលពីរបីថ្ងៃនេះ ឃើញការអនុវត្ត និងការចូលរួមរបស់ប្រជាពលរដ្ឋនៅមិនទាន់បានល្អប្រើសើរនោះទេ ខណៈដែល​កូវីដ​ប្រភេទ(Delta) បានឆ្លងរាលដាលកើនដល់ជាង១០០ករណី ក្នុងនោះក៏មាននៅរាជធានីខ្លះដែរ។

ឯកឧត្តម បានប្រាប់ដល់អាជ្ញាធរតាមបណ្តា ក្រុងស្រុក ត្រូវរិតបន្តឹងការអនុវត្តតាមសេចក្តី​ណែនាំ​ឲ្យ​បានម៉ឺងមាត់។ ពិសេសសារាចរណែនាំ លេខ០៤ របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញយុទ្ធនាការ​ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពត ឲ្យមានប្រសិទ្ធភាព។ចំណែកប្រជាពលរដ្ឋសូមកុំជួបជុំគ្នាច្រើន ក្រៅពីសមាជិកគ្រួសារខ្លួនឡើយ នៅក្នុងអំឡុងពេលនេះ។

វិធានការសំខាន់ៗ របស់រដ្ឋបាលខេត្តមានដូចជា ៖ ផ្អាកការធ្វើអាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូខេ, រង្គសាល កន្លែងម៉ាស្សា ក្លឹបហាត់ប្រាណ រោងភាពយន្ត។ល។ ហាមលក់ និងសេពគ្រឿងស្រវឹង ហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើន និងបានដាក់​បម្រាម​គោរចរ​ពីចន្លោះម៉ោង ២១ រហូតដល់ម៉ោង ៣ភ្លឺ ។ ប្រសិនបើមានការល្មើសនឹងបទបញ្ជានេះ ត្រូវចាត់វិធានការណែនាំអប់រំ ឬផាកពិន័យ ឬបិទទីតាំងអាជីវកម្មល្មើសនោះតែម្តង៕

អត្ថបទ ៖ សារីម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm