នគរបាលវៀតណាមចាប់ខ្លួនមនុស្ស ២០នាក់ ពីបទលួចចូលគណនី Facebook

2024/05/09 01:55:02 am        164

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃពុធ (ទី៨ ខែឧសភា) នេះ បានរាយការណ៍ថា នគរបាលវៀតណាម បានចាប់ខ្លួនមនុស្សចំនួន ២០នាក់ ពីបទលួចចូល និងគ្រប់គ្រងគណនី Facebook រាប់ម៉ឺនគណនី ទាំងណៅក្នុងស្រុក និងក្រៅស្រុក ដោយប្រមូលបានប្រាក់ចំណេញជិត ៤លានដុល្លារ។

បើយោងតាមសារព័ទ៌មាន VNExpress បានឲ្យដឹងថា ក្រុមនេះត្រូវបានចោទប្រកាន់ពីបទបង្កើត និងបញ្ចេញចែកមេរោគ ដើម្បីលួចចូលគណនីអាជីវកម្មដែលមានតម្លៃខ្ពស់ជាង ២៥.០០០គណនី។ នគរបាលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត បានធ្វើប្រតិបត្តិការចាប់ខ្លួននេះ អំឡុងពេលមានការវាយឆ្មក់ចូលជាច្រើននៅទូទាំងទីក្រុងហាណូយ មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ និងខេត្ត Nam Dinh ភាគខាងជើង កាលពីខែមេសា។

ក្រុមខិលខូចនេះត្រូវបានគេជឿថា ដឹកនាំដោយឈ្មោះ Dang Dinh Son វ័យ ៣១ឆ្នាំ ដែលបានទិញប្រភពមេរោគតម្លៃ ១.២០០ដុល្លារអាមេរិក ដើម្បីយកទៅប្រើលួចយកព័ត៌មានគណនីអ្នកប្រើប្រាស់ Facebook។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា បុរសមកពីខេត្ត Nam Dinh រូបនេះ បានប្រើមេរោគនេះ ដើម្បីគ្រប់គ្រងទំព័រ Facebook អ្នកគាំទ្រដ៏ពេញនិយមចំនួន២ ដែលទាក់ទងនឹងគេហទំព័រកែរូបថត គឺ «Art Bay AI» និង «Evoto Studio»។

បន្ទាប់មកពួកគេបានល្បួងឲ្យអ្នកប្រើប្រាស់ Facebook ទាញយក និងដំឡើងកម្មវិធីដែលមេរោគនឹងជ្រៀតចូលឧបករណ៍របស់អ្នកប្រើប្រាស់។ ទិន្នន័យដែលលួចបាន ត្រូវបានប្រមូល និងបញ្ជូនត្រឡប់ទៅម៉ាស៊ីនមេដែលគ្រប់គ្រងដោយលោក Son ហើយបន្ទាប់មកចែកចាយទៅក្រុមចំនួន៥ នៅលើ Telegram ដើម្បីអាចឲ្យសមាជិកក្រុមរបស់គេលួចចូលគណនីអ្នកប្រើប្រាស់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        37
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        63
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm