រុស្ស៊ីព្រមានពីការកើតមាន «គ្រោះថ្នាក់ធ្ងន់ធ្ងរ» បើអង្គការណាតូបញ្ជូនទាហានទៅអ៊ុយក្រែន

2024/05/08 07:23:34 pm        69

រុស្ស៊ី នៅថ្ងៃពុធ (ទី៨ ខែឧសភា) នេះ បាននិយាយថា ការបញ្ជូនទាហានរបស់អង្គការណាតូចូលទៅក្នុងដែនដីអ៊ុយក្រែន អាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងក្លា ហើយទីក្រុងមូស្គូកំពុងតាមឃ្លាំមើលយ៉ាងដិតដល់នូវញត្តិរបស់អ៊ុយក្រែនដែលអំពាវនាវឲ្យមានអន្តរាគមន៍បែបនេះ។

ញត្តិដែលបានបង្ហោះនៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែន រៀបរាប់ថា អ៊ុយក្រែនគួរតែស្នើឲ្យសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសដទៃទៀត បញ្ជូនកងទ័ពមកជួយប្រទេសនេះ ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។

ពេលត្រូវបានសួរអំពីញាត្តិនោះ នៅឯសន្និសីទប្រចាំថ្ងៃ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «របបទីក្រុងគីវ គឺពិតជាពិបាកទាយទុកមុនបន្តិច។ តែយើងបាននិយាយម្តងហើយម្តងទៀតថា អន្តរាគមន៍ដោយផ្ទាល់នៅលើដែនដីក្នុងជម្លោះនេះរបស់យោធានៃបណ្ដាប្រទេសសមាជិកណាតូ អាចជួបនឹងនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដូច្នេះ យើងចាត់ទុកថា នេះគឺជាការបង្កហេតុដ៏គឃ្លើនបំផុត មិនមែនរឿងតូចតាចទេ ហើយជាការពិតណាស់ យើងកំពុងតាមមើលរឿងនេះយ៉ាងយកចិត្តទុកដាក់»។

គួរបញ្ជាក់ថា អង្គការណាតូបានគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមនេះ ដោយផ្តល់ឲ្យប្រទេសនេះនូវសព្វាវុធដ៏ច្រើន ក្នុងនោះរួមមានទាំងរថក្រោះ និងមីស៊ីលរយៈចម្ងាយឆ្ងាយ ប៉ុន្តែមិនបានធ្វើអន្តរាគមន៍ដោយផ្ទាល់ជាមួយកម្លាំងកងទ័ពនោះទេ ពោលគឺជាអ្វីមួយ ដែលទាំងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានដូចគ្នាថា អាចនាំទៅដល់សង្គ្រាមលោកលើកទី៣៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ
2024/05/19 03:58:00 pm        1
អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm        1
រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/05/19 03:58:00 pm
​អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm
​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/19 09:36:28 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am