មហាសេដ្ឋីអ៊ុយក្រែនម្នាក់ ជាប់សង្ស័យនៅក្នុងការប៉ុនប៉ងធ្វើឃាត កាលពីជាង ២ទសវត្សរ៍មុន

2024/05/09 02:30:20 am        241

នគរបាលជាតិ នៅថ្ងៃពុធ (៨ ឧសភា) នេះ បានឲ្យដឹងថា អាជ្ញាធរអ៊ុយក្រែនសង្ស័យថា មហាសេដ្ឋីលោក Ihor Kolomoisky ដែលជាប់ពន្ធនាគារ គឺជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលើមេធាវី ក្នុងជម្លោះសាជីវកម្ម កាលពីជាង ២០ឆ្នាំមុន។

លោក Kolomoisky ដែលគាំទ្រប្រធានាធិបតីលោក Volodymyr Zelenskiy ក្នុងការបោះឆ្នោតឆ្នាំ២០១៩ និងដែលប្រឈមនឹងការចោទប្រកាន់ពីបទក្លែងបន្លំ និងសម្អាតលុយកខ្វក់នោះ បានបដិសេធកាលពីមុនថា មិនបានប្រព្រឹត្តខុសឡើយ នៅក្នុងករណីទាំងនោះ។ មេធាវីរបស់លោកមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយលើករណីប៉ុនប៉ងធ្វើឃាតនេះ។

នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អ្នកស៊ើបអង្កេតនគរបាល បានផ្ដល់ព័ត៌មានអំពីការសង្ស័យ ចំពោះអ្នកមានទ្រព្យធនអ៊ុយក្រែនដ៏លេចធ្លោម្នាក់ ពាក់ព័ន្ធនឹងការបញ្ជាឲ្យមានអំពើឃាតកម្មគិតទុកជាមុន»។

បើទោះបីជាពួកគេមិនបានកំណត់អត្តសញ្ញាណរូបលោកតាមរយៈឈ្មោះក៏ដោយ ក៏ការបង្ហោះរូបថតបុរសម្នាក់ដែលមើលមុខមិនច្បាស់ អាចត្រូវបានសម្គាល់យ៉ាងងាយថា ជាលោក Kolomoisky ជាអ្នកមានបំផុតម្នាក់របស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានឃុំខ្លួន កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។

នគរបាលបានប្រាប់បន្ថែមថា ការស្វែងរកចំនួន ២៣កន្លែង កំពុងបន្តធ្វើនៅក្នុងតំបន់អ៊ុយក្រែនចំនួន ៤ នាថ្ងៃពុធនេះ ដើម្បីប្រមូលភស្តុតាងបន្ថែមទាក់ទងនឹងករណីនេះ។

សូមបញ្ជាក់បន្ថែមថា លោក Kolomoisky ដែលជាអតីតម្ចាស់ធនាគារ PrivatBank ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី ទាក់ទងនឹងការក្លែងបន្លំ ការសម្អាតកខ្វក់ និងការកេងបន្លំ។ តែរាល់ការចោទប្រកាន់ទាំងនោះ ត្រូវបានលោកបដិសេធ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm