អាមេរិក៖ តំបន់ជាច្រើននៅភាគខាងលិចសហរដ្ឋអាមេរិក នឹងបន្តរហូតដល់ចុងសប្ដាហ៍ ខណៈភ្លើងឆេះព្រៃចំនួន ៩កន្លែងទៀតត្រូវបានគេរាយការណ៍កាលពីថ្ងៃសៅរ៍នៅក្នុងរដ្ឋ California, Idaho, Montana និងរដ្ឋ Oregon។

ភ្លើងឆេះចំនួន ៨៧កន្លែងនៅតែបន្តឆេះនៅក្នុងរដ្ឋចំនួន ១៣លើផ្ទៃដីជាង ៦៨ម៉ឺន ៧ពាន់ហិចតា។ ដែលឆេះសរុបចំនួន ១,២១៤,០៥៦ហិចតាចាប់តាំងពីភ្លើងបានឆេះកាលពីដើមឆ្នាំ២០២១ ដែលក្រុមអ្នកជំនាញព្យាករណ៍ថានឹងជារដូវភ្លើងឆេះដ៏មហន្តរាយ។ នៅរដ្ឋ Oregon ភាគខាងត្បូងភ្លើងឆេះព្រៃ Bootleg Fire បានក្លាយជាភ្លើងឆេះដ៏ធំបំផុតនៅក្នុងប្រទេស។ ផ្ទៃដីទំហំរាប់ពាន់ហិចតាត្រូវបានពន្លត់ក្នុងអត្រា ៥៦% គិតត្រឹមយប់ថ្ងៃសៅរ៍។ ភ្នាក់ងារព្រៃឈើអាមេរិកកំពុងព្យាករណ៍ពីការឆេះធ្ងន់ធ្ងរ ដោយសារកត្តាអាកាសធាតុនៅចុងសប្តាហ៍នេះនៅក្នុងតំបន់ភ្លើងឆេះព្រៃ Bootleg Fire។
ស្ថានភាពគ្រោះរាំងស្ងួតរួមជាមួយសំណើមតិច និងខ្យល់បក់ខ្លាំងអាចបង្កើនសកម្មភាពភ្លើងឆេះយ៉ាងខ្លាំងក្លា និងបង្កឱ្យមានភ្លើងឆេះខ្លាំងនៅក្បែរនោះ។ ប្រជាពលរដ្ឋនៅតំបន់ Lake County ដែលនៅជិតខាងតំបន់នោះត្រូវបានគេណែនាំ ឱ្យត្រៀមខ្លួនដើម្បីជម្លៀសចេញប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ក្រុមមន្ត្រីមិនរំពឹងទុកថា ភ្លើងនេះអាចត្រូវបានគ្រប់គ្រងទាំងស្រុងទេរហូតដល់ដើមខែតុលា៕
អត្ថបទ៖ សុខមាន