លោក Biden និយាយថា អាមេរិក នឹងលែងផ្ដល់អាវុធឲ្យអ៊ីស្រាអែល បើឈ្លានពានតំបន់រ៉ាហ្វា

2024/05/09 03:11:13 pm        250

លោកប្រធានាធិបតី Joe Biden បានព្រមានអ៊ីស្រាអែលជាសាធារណៈជាលើកដំបូងថា សហរដ្ឋអាមេរិកនឹងឈប់ផ្គត់ផ្គង់អាវុធឱ្យសម្ព័ន្ធមិត្តមួយនេះ ប្រសិនបើកងកម្លាំងអ៊ីស្រាអែល បើកការវាយលុកដ៏ធំចូលទីក្រុងរ៉ាហ្វា (Rafah) ដែលជាទីក្រុងមួយនៅភាគខាងត្បូង ដែនដីហ្កាហ្សា។

លោក Biden បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN ថា ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើពួកគេចូលទៅក្នុងទីក្រុងរ៉ាហ្វា ខ្ញុំនឹងមិនផ្គង់ផ្គង់អាវុធដើម្បីឲ្យពួកគេយកទៅកម្ទេចតំបន់រ៉ាហ្វា បំផ្លិចបំផ្លាញ ទីក្រុងនានា តាមអំពើចិត្តនោះទេ។

លោក Biden បានទទួលស្គាល់ថា អាវុធរបស់អាមេរិក ត្រូវបានប្រើប្រាស់ដោយអ៊ីស្រាអែល ដើម្បីសម្លាប់ជនស៊ីវិលនៅដែនដីហ្កាហ្សា ជាទីដែលអ៊ីស្រាអែលបានលុកលុយរយៈពេល៧ខែក្នុងគោលបំណងបំផ្លាញក្រុមហាម៉ាសទាំងឬស។ ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា រហូតមកដល់ពេលនេះ យុទ្ធនាការរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រមាណ ៣៤.៧៨៩ នាក់ ដែលភាគច្រើនជាជនស៊ីវិល ជាស្ត្រី និងកុមារ។

អ៊ីស្រាអែលក្នុងសប្តាហ៍នេះបានវាយប្រហារលើក្រុងរ៉ាហ្វា ជាជម្រកចុងក្រោយរបស់ពលរដ្ឋ ជាទីដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានស្វែងរកការជ្រកកោន។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយសុំមិនបញ្ចេញឈ្មោះថា ទីក្រុងវ៉ាស៊ីនតោន បានពិនិត្យឡើងវិញដោយប្រុងប្រយ័ត្នចំពោះការបញ្ជូនសព្វាវុធ ដែលអាចប្រើប្រាស់ក្នុងទីក្រុងរ៉ាហ្វា ហើយជាលទ្ធផលបានផ្អាកការដឹកជញ្ជូនដែលមានគ្រាប់បែកចំនួន ១.៨០០ គ្រាប់ដែលមានទម្ងន់ ៩០៧  គីឡូក្រាម និងគ្រាប់បែកចំនួន ១.៧០០ គ្រាប់ ទម្ងន់២២៧ គីឡូក្រាម។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានដកចេញពីការព្រួយបារម្ភចំពោះក្រុងរ៉ាហ្វា ដែលទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល ទ្រង់ទ្រាយធំ ដោយគ្មានការការពារជីវិតជនស៊ីវិល។ លោកបាននិយាយនៅពេលសួរអំពីគ្រាប់បែកទម្ងង់៩០៧ គីឡូក្រាមដែលបញ្ជូនទៅអ៊ីស្រាអែល ថា ជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ដោយសារគ្រាប់បែកទាំងនោះ និងមធ្យោបាយផ្សេងទៀត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm