ក្រសួងសង្គមកិច្ច ជំរុញការបណ្ដុះបណ្ដាលជំនាញសង្គមកិច្ចដល់មន្រ្ដី ដើម្បីប្រសិទ្ធភាពការងារ​ជូនពលរដ្ឋ

2024/05/09 07:38:17 pm        256

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ថា ក្រសួងនឹងបន្តការបណ្ដុះបណ្ដាលជំនាញសង្គមកិច្ច រហូតដល់មន្ត្រីសង្គម​កិច្ច​ថ្នាក់​ក្រោម​ជាតិ ក៏ដូចជាមន្ត្រីមូលដ្ឋានទាំងអស់ ដើម្បី​ការ​បំពេញកា​រងារជូ​ន​ប្រជាពលរដ្ឋ​កាន់​តែ​មាន​ប្រសិទ្ធភា​ព។ ឯកឧត្តមលើកឡើងបែបនេះក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាល ជំនាញសង្គមកិច្ច ជូន​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឯកឧត្តម ជា សុមេធី បានថ្លែងថាជាគោលដៅក្នុងការបង្កើនប្រសិទ្ធភាពការងារ ក្នុងការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ពិសេសពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្រសួងសង្គមកិច្ច បានចាប់​ផ្ដើម​ដំបូង​ពី​ការ​បណ្ដុះបណ្ដាល ជំនាញសង្គមកិច្ច ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសង្គមកិច្ច។ ហើយ​គោល​ដៅ​បន្ទាប់ ក្រសួងនឹងពង្រីក​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​សង្គម​កិច្ច​ទៅ​កាន់​មន្ត្រី​សង្គម​កិច្ច​ថ្នាក់​ក្រោម​ជាតិ ក៏ដូចជាមន្ត្រីមូលដ្ឋានដែលជាអ្នកអនុវត្តការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ។

ឯកឧត្តម​លើកឡើងថា វិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវបន្តរៀប​ចំ​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ដល់​មន្ត្រី​សង្គមកិច្ចទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងមន្ត្រីមូលដ្ឋាន​ដែល​ជា​តួអង្គអ​នុវត្តផ្ទាល់ក្នុងការផ្ដល់សេវាដល់ប្រជាពលរដ្ឋ។

ក្នុងឱកសនោះឯកឧត្តម រដ្ឋមន្ត្រីបានជំរុញឱ្យពង្រីកវិសាលភាពបណ្តុះបណ្តាល លើកកម្ពស់​គុណភាព និងសមត្ថភាពរបស់និស្សិត បង្កើនការផ្សព្វផ្សាយ អំពីវិទ្យាស្ថាន​ឱ្យ​បាន​ទូលំ​ទូលាយ​បន្ថែម​ទៀត ដើម្បីកំណើនចំនួននិស្សិតប្រចាំឆ្នាំ និងប្រែក្លាយ​ធន​ធាន​ទាំង​​នេះ​ជា​អ្នក​សង្គម​កិច្ច​អាជីព សម្រាប់តម្រូវការរបស់វិស័យសង្គមកិច្ច ទាំងក្នុង ផ្នែកសាធារណៈ ទាំងផ្នែកឯកជន និង​អង្គ​ការ​ក្រៅរដ្ឋាភិបាល ។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលខាងលើនេះ លោក វង្ស ភារៈ នាយករងទទួលបន្ទុកក្ដាប់រួម វិទ្យាស្ថានជាតិសង្គមកិច្ច លើកឡើងដែរថា ការបណ្តុះបណ្តាលជំនាញសង្គមកិច្ច នាពេលនេះ ក៏ដូច​ជាពេលខាងមុខ ធ្វើឡើងក្នុងគោលបំណងធំចំនួន ២។ គោលបំណងទី ១ គឺដើម្បីឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រ​កម្ពុជា ដែល សម្តេច បានណែនាំឲ្យក្រសួងសង្គមកិច្ច រៀបចំ​បណ្តុះ​បណ្តាល​ពង្រឹង​សមត្ថភាព​មន្ត្រី​គ្រប់លំដាប់ ថ្នាក់ បង្កើនចំនួន និង ទទួលស្គាល់កម្លាំងសេវាសង្គមកិច្ច ព្រមជាមួយ​នឹ​ង​ការរៀបចំផែនការពង្រាយកម្លាំងសេវា សង្គមកិច្ច ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

គោលបំណងទី ២ គឺដើម្បីផ្តល់ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នូវការ ស្វែងយល់បន្ថែមអំពីអ្វី ជា​មូលដ្ឋាន​គ្រឹះ​នៃការងារសង្គមកិច្ច សម្រាប់យកធ្វើជាមូលដ្ឋានសម្រេចចិត្ត ក្នុងការ អភិវឌ្ឍវិស័យ​សង្គម​កិច្ច ឲ្យកាន់តែរីកចម្រើននិងមានប្រសិទ្ធភាព ឆ្លើយតបនឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​ជន​រងគ្រោះ និងងាយរងគ្រោះ៕ អត្ថបទ៖គឹមហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm