ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្កោលទោសរុស្ស៊ី ខណៈអ៊ុយក្រែនប្រារព្ធពិធីរំលឹកជ័យជម្នះរបស់ខ្លួនលើរបបណាស៊ី ក្នុងសង្គ្រាមលោកលើកទីពីរ។ លោក Zelenskyy បានចេញសារវីដេអូមួយតាមបណ្តាញអ៊ីនធឺណិត កាលពីថ្ងៃពុធ។

កាលពីឆ្នាំមុន អ៊ុយក្រែន បានកំណត់យកថ្ងៃទី ៨ ខែឧសភា ជាថ្ងៃនៃការចងចាំ និងរំលឹកជ័យម្នះលើពួកណាស៊ី។ ណាស៊ីអាល្លឺម៉ង់ បានបរាជ័យនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ១៩៤៥។ សកម្មភាពរបស់អ៊ុយក្រែន ទំនងជាត្រូវបានបង្កើតឡើង ខុសពីប្រទេសរុស្ស៊ីដែលប្រារព្ធទិវាជ័យជមន្នះនៅថ្ងៃទី៩ ខែឧសភានេះ។
នៅក្នុងសារ លោក Zelenskyy បាននិយាយថា រយៈពេល៨០ឆ្នាំកន្លងទៅនេះ ប្រជាជនអ៊ុយក្រែនរាប់លាននាក់ បានប្រយុទ្ធដើម្បីកម្ចាត់ពួកណាស៊ី ជារៀងរហូត។ ប៉ុន្តែបច្ចុប្បន្ន ប្រជាជនអ៊ុយក្រែន បានក្រោកឈរឡើងម្តងទៀត ប្រឆាំងអំពើអាក្រក់ដែលបានកើតមានឡើងវិញ ត្រលប់មកវិញ ហើយចង់បំផ្លាញពួកយើងម្តងទៀត។ លោកនិយាយថា អំពើអាក្រក់នេះត្រូវបានគេហៅថាហ្វាស៊ីសនិយមរុស្ស៊ី។

លោកប្រធានាធិបតី បានអំពាវនាវឲ្យប្រទេសនានា រួបរួមគ្នាក្រោមពាក្យថា «ក្រុមចម្រុះប្រឆាំងលោកPutin»។ លោក និយាយថា ពិភពលោកអាចបញ្ឈប់ «មូស្គូណាស៊ី» តាមរយៈសកម្មភាពនានា មិនមែនតែពាក្យសំដីនោះទេ និងដើម្បីទប់ស្កាត់កុំឱ្យអំពើអាក្រក់កើតមានជាថ្មី និងរីករាលដាលដល់ទ្វីបអឺរ៉ុប និងទៅដល់ពិភពលោកទាំងមូល។