យោងតាមប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈនៅទីក្រុងអង់ការ៉ា បាននិយាយកាលពីថ្ងៃពុធថា នគរបាលប្រទេសទួរគី បានឃុំខ្លួនជនសង្ស័យចំនួន១៥នាក់ ជុំវិញការជាប់ពាក់ព័ន្ធដែលបានចោទប្រកាន់ចំពោះបណ្តាញមួយប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០១៦។

ការិយាល័យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នគរបាលបានបើកការវាយឆ្មក់ នៅក្នុងរដ្ឋធានី បន្ទាប់ពីរដ្ឋអាជ្ញា បានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន១៦នាក់ ដែលត្រូវបានគេជឿថាជាសមាជិកនៃអង្គការមួយ។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា ប្រតិបត្តិការរបស់នគរបាល កំពុងដំណើរការដើម្បីចាប់ខ្លួនជនសង្ស័យដែលនៅសល់។ ជនសង្ស័យ ត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយចលនា Gulen ជាបណ្តាញមួយដែលតាមការចោទប្រកាន់ថា ដឹកនាំដោយបព្វជិត លោក Fethullah Gulen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយត្រូវបានដាក់កំហុសដោយរដ្ឋាភិបាលទួរគី សម្រាប់ការរៀបចំការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២៥០នាក់ ស្លាប់។
បន្ទាប់ពីការប៉ុនប៉ងនេះ រដ្ឋាភិបាល បានចាប់ផ្តើមការបង្ក្រាបទ្រង់ទ្រាយធំ លើបុគ្គលដែលសង្ស័យថាមានទំនាក់ទំនងជាមួយចលនានេះ។