សហរដ្ឋអាមេរិកប្រឈមមុខជាមួយចិន ជុំវិញចារកម្មតាមអ៊ីនធឺណិត Volt Typhoon

2024/05/09 09:56:04 pm        113

មន្ត្រីអាមេរិកផ្នែកប្រព័ន្ធអ៊ីនធឺណិតជាន់ខ្ពស់មួយរូប បានឲ្យដឹងថា មន្ត្រីអាមេរិកបានប្រឈមមុខជាមួយរដ្ឋាភិបាលចិន នៅទីក្រុងប៉េកាំង កាលពីខែមេសា ពាក់ព័ន្ធនឹងយុទ្ធនាការចារកម្មតាមប្រព័ន្ធអ៊ីនធឺណិតដ៏ទូលំទូលាយមួយ ដែលតាមរយៈនោះពួកចោរព័ត៌មានចិន បានលួចចូលទៅក្នុងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាមេរិករាប់សិប។

មន្ត្រីអាមេរិកនិយាយថា ប្រទេសចិន ក្រោមយុទ្ធនាការដែលមានឈ្មោះថា Volt Typhoon មានគោលបំណងបង្កើនលទ្ធភាពចូលប្រើប្រាស់ដែលខ្លួនទទួលបាន នៅក្នុងស្ថាប័នរបស់សហរដ្ឋអាមេរិក ក្នុងករណីមានសង្គ្រាម ឬជម្លោះ ដែលនេះជាការឆ្លើយតបដល់ការកើនឡើងនូវភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហាកោះតៃវ៉ាន់។ កន្លងមកចិនបានច្រានចោលការចោទប្រកាន់បែបនេះថា គ្មានមូលដ្ឋាន។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Reuters នៅឯសន្និសីទ RSA ក្នុងទីក្រុង San Francisco កាលពីថ្ងៃអង្គារ (ទី៧ ខែឧសភា) លោក Nathaniel Fick ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកអ៊ីនធឺណិត និងគោលនយោបាយឌីជីថល បានប្រាប់ថា៖ «យើងបានសន្ទនាដោយផ្ទាល់ជាមួយចិនអំពីបញ្ហានេះ»។

លោក Fick បាននិយាយថា៖ «យើងបានលើកឡើងពីបញ្ហានេះដោយផ្ទាល់ជាមួយរដ្ឋាភិបាលចិន ក្នុងជំនួបកម្រិតជាន់ខ្ពស់ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ឥរិយាបថបែបនេះ គឺមានគ្រោះថ្នាក់ និងកាន់តែអាក្រក់ទៅៗ ហើយវាមិនអាចទទួលយកបានទេ»។ លោកបានបញ្ជាក់បន្ថែមថា លោកបាននិយាយទៅកាន់មន្ត្រីចិន រួមជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលស្ថិតនៅក្នុងប្រទេសចិន ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា។

នៅពេលសួរថា តើចិនឆ្លើយតបយ៉ាងដូចម្តេចនោះ លោក Fick បាននិយាយថា «តាមរបៀបដូចគ្នាដែលពួកគេបានទទួលស្គាល់ពីមុន។ ពួកគេបាននិយាយពីមុនថា វាជាការព្យាយាមដោយទីភ្នាក់ងារសហរដ្ឋអាមេរិកផ្សេងៗ ដើម្បីទទួលបានមូលនិធីកាន់តែច្រើន»។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ កាលពីថ្ងៃពុធ (ទី៨ ខែឧសភា)៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm