មេដឹកនាំឥណ្ឌា លោក Modi រំលងការបោះឆ្នោតនៅ Kashmir ខណៈអ្នករិះគន់តវ៉ាការទាមទារធ្វើសមាហរណកម្ម

2024/05/09 09:58:22 pm        84

នាយករដ្ឋមន្រ្តីលោក Narendra Modi កំពុងធ្វើដំណើរឆ្លងកាត់ប្រទេសឥណ្ឌាពីកន្លែងមួយទៅកន្លែងមួយ ក្នុងយុទ្ធនាការបោះឆ្នោតរយៈពេលយូរ ប៉ុន្តែជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩៦ មក គណបក្ស Bharatiya Janata Party (BJP) របស់លោក មិនចូលរួមប្រកួតប្រជែង នៅតំបន់ Kashmir ជាកន្លែងដែលការបះបោររយៈពេល ៣៥ឆ្នាំ ប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌា បានសម្លាប់មនុស្សរាប់ម៉ឺននាក់។

ផ្ទុយទៅវិញ គណបក្សនៅមូលដ្ឋានដ៏មានឥទ្ធិពលចំនួន២ គឺគណបក្សសន្និសីទជាតិ និងគណបក្សប្រជាធិបតេយ្យប្រជាជន (PDP) ក្លាយជាគូប្រជែងដ៏ធំ ដើម្បីដណ្ដើមអាសនៈចំនួន៣ នៅក្នុងតំបន់ដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើនមួយនេះ។ គណបក្សទាំង២ នឹងប្រជែងគ្នា ប៉ុន្តែពួកគេនិយាយដូចគ្នាថា ពួកគេប្រឆាំងនឹងគណបក្សជាតិនិយមហិណ្ឌូ BJP ហើយនឹងសម្របជាមួយសម្ព័ន្ធភាពក្រុមប្រឆាំង ដែលដឹកនាំដោយគណបក្ស Congress។

អ្នកវិភាគ និងគណបក្សប្រឆាំង និយាយថា គណបក្ស BJP បានសម្រេចចិត្តមិនចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅតំបន់នេះ ដោយសារតែលទ្ធផលទំនងជាផ្ទុយនឹងការនិទានរឿងរបស់លោក Modi អំពីការមានសន្តិភាពនៅតំបន់ Kashmir និងការនិយាយពីការធ្វើសមាហរណកម្មកាន់តែច្រើនឡើង គិតចាប់តាំងពីរូបលោកបានលុបចោលឋានៈពាក់កណ្តាលស្វយ័ត ក្នុងតំបន់នេះ កាលពីឆ្នាំ២០១៩ ហើយបានយកតំបន់នេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុង New Delhi។

សូមបញ្ជាក់ថា គណបក្ស BJP រួមជាមួយនឹងសម្ព័ន្ធមិត្ត កំពុងប្រកួតប្រជែងនៅគ្រប់ផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌា ហើយត្រូវបានគេរំពឹងថា នឹងឈ្នះកៅអីភាគច្រើន ក្នុចំណោម ៥៤៣អាសនៈរបស់សភា ដោយសារការគាំទ្រដល់ពួកហិណ្ឌូជាចម្បងរបស់ខ្លួន។

យ៉ាងណាក្ដី ពាក់ព័ន្ធនឹងតំបន់ Kashmir នេះ លោក Modi និយាយថា ការសម្រេចចិត្តឆ្នាំ២០១៩ របស់លោក បាននាំឲ្យតំបន់នេះមានភាពប្រក្រតីឡើងវិញ បន្ទាប់ពីមានការបង្ហូរឈាមជាច្រើនទសវត្សរ៍ ហើយថា លោកនឹងនាំមកនូវការវិនិយោគ និងការងារ ក្នុងពេលឆាប់ៗនេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm