ការវិនិយោគរយៈពេលវែងលើផ្សារមូលបតក្នុងបរិបទបច្ចុប្បន្ន នឹងទទួលបានផលចំណេញច្រើន

2024/05/09 03:34:48 pm        114

ភ្នំពេញ ៖ អគ្គនាយកផ្សារមូលបតកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិន ងាកមកវិនិយោគរយៈពេលវែង ក្នុងបរិបទនៃស្ថានភាពទីផ្សារបច្ចុប្បន្ន មានតម្លៃភាគហ៊ុនភាគច្រើននៅធូរថ្លៃ ដែលនឹងធ្វើឱ្យវិនិយោគិនអាចអត់ធ្មត់បាន នឹងទទួលបានផលចំណេញច្រើន។

​ឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបតកម្ពុជា នៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ “វឌ្ឍនភាពរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក ” នៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៤ នេះថា បានលើក ឡើងពីសក្តានុពលនៃវិស័យអប់រំ ដែលនឹងក្លាយជាវិស័យរីកចម្រើន និងមានតម្រូវការខ្លាំង ស្របតាមសេដ្ឋកិច្ច និងកំណើនប្រជាជន។ បញ្ហានេះ ឯកឧត្តមអំពាវនាវ ឱ្យមានការចូលរួមពីសាធារណជនក្នុងការវិនិយោគមូលបត្រ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍទីផ្សារ ក៍ដូច ជាគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ជាពិសេសវិស័យឯកជន ដែលនឹងអាចបង្កើនចំណូលសម្រាប់ប្រជាពលរដ្ឋ។

ឯកឧត្ដមប្រតិភូ ក៏បានលើកចិត្តឱ្យវិនិយោគិនក្នុងផ្សារមូលបត ងាកមកវិនិយោគរយៈពេលវែង ក្នុងបរិបទនៃស្ថានភាពទីផ្សារ បច្ចុប្បន្ន ព្រោះតម្លៃភាគហ៊ុននាពេលបច្ចុប្បន្ន នៅផ្សារមូលបតកម្ពុជាភាគច្រើននៅធូរថ្លៃ ដែលនឹងធ្វើឱ្យវិនិយោគិន អាចអត់ធ្មត់បាន នឹងទទួលបានផលចំណេញច្រើន, ជាក់ស្តែងថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន នៅមានសភាពធូរថ្លៃ បើធៀប ទៅនឹងសក្តានុពលរីកចម្រើនរបស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ជុំវិញបញ្ហានេះ, អ្នកឧកញ៉ាវេជួបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុម ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក លើកឡើងឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនបានបង្កើតសាខាថ្មីចំនួន ៥ និងគ្រោងពង្រីក សាខាចំនួន៤ទៀត ក្នុងឆ្នាំ២០២៤ នេះ, ជាក់ស្តែងក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនទទួលបានកំណើនអាជីវកម្មខ្លាំង តាមរយៈកំណើន សិស្សានុសិស្សចុះឈ្មោះចូលរៀន និងប្រាក់ចំណេញសុទ្ធកើនឡើងជាង ១០០ ភាគរយ ធៀបនឹងឆ្នាំ២០២២។ 

សូមបញ្ជាក់ថា វេទិកាក្រុមហ៊ុនចុះបញ្ជី ត្រូវបានរៀបចំឡើង ដើម្បីបើកឱកាសឱ្យវិនិយោគិនបានជួបថ្នាក់ដឹកនាំក្រុមហ៊ុនដោយផ្ទាល់ ក៏ដូចជាការដើម្បីបន្ថែមចំណេះដឹង និងព័ត៌មានល្អៗ ជូនវិនិយោគិន ដើម្បីឱ្យពួកគាត់កាន់តែមានទំនុកចិត្ត និងអាចធ្វើការសម្រេចចិត្ត វិនិយោគបាន ដោយឆ្លាតវៃ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am