
ការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយ ត្រូវបានចាប់ផ្តើមដោយអាជ្ញាធរនៅក្នុងប្រទេសអេហ្ស៊ីប បន្ទាប់ពីការបាញ់សម្លាប់អ្នកជំនួញជនជាតិអ៊ីស្រាអែល-កាណាដាម្នាក់។
ឧប្បត្តិហេតុនេះ បានកើតឡើងនៅក្នុងទីក្រុងអាឡិចសាន់ឌ្រីនៃឆ្នេរសមុទ្រភាគខាងជើង កាលពីថ្ងៃអង្គារ។
ជនរងគ្រោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងអារ៉ាប់ដាក់ឈ្មោះថា Ziv Kipper ជាប្រធានក្រុមហ៊ុននាំចេញអាហារអេហ្ស៊ីប។
ក្រុមមួយដែលមិនស្គាល់អត្តសញ្ញាណ បាននិយាយថា ខ្លួននៅពីក្រោយការបាញ់ប្រហារនេះ។
ក្រុមនោះ បានហៅខ្លួនឯងថា ក្រុម Vanguards of Liberation ជាក្រុម Martyr Mohammad Salah ដែលបាននិយាយយោងជាក់ស្តែងចំពោះមន្រ្តីនគរបាលអេហ្ស៊ីបម្នាក់ ដែលត្រូវបានសម្លាប់ បន្ទាប់ពីការបាញ់សម្លាប់ទាហានអ៊ីស្រាអែលបីនាក់ កាលពីឆ្នាំមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះ បានពណ៌នាលោក Kipper ថា ជាភ្នាក់ងាររបស់អ៊ីស្រាអែល ហើយបាននិយាយថា ការសម្លាប់គាត់ គឺជាការសងសឹកចំពោះអ្វីដែលគេហៅថា ការសម្លាប់រង្គាលនៅតំបន់ហ្កាហ្សា ហើយអ៊ីស្រាអែល បានរឹបអូសយកច្រកព្រំដែន Rafah ជាមួយអេហ្ស៊ីបកាលពីថ្ងៃអង្គារ។
ប្រភពសន្តិសុខ បានប្រាប់សសារព័ត៌មានរ៉យទ័រថា ពួកគេមិនមានព័ត៌មានអំពីវត្តមានរបស់ក្រុមបែបនេះ ហើយមិនច្បាស់ថាតើវាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ កាលពីថ្ងៃអង្គារដែរ ឬយ៉ាងណា?