
លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស នៅពេលដែលលោក កំពុងថ្លឹងថ្លែងថាតើត្រូវជំរុញប្រតិបត្តិការកម្ចាត់ក្រុមហាម៉ាសនៅទីក្រុងរ៉ាហ្វា ដែលធ្វើឲ្យមានភាពស្មុកស្មាញដល់ក្តីសង្ឃឹមក្នុងការនាំយកចំណាប់ថ្នូរអ៊ីស្រាអែលត្រឡប់មកផ្ទះវិញនោះ។
បាតុកម្មតាមដងផ្លូវប្រឆាំងនឹងរដ្ឋាភិបាលដោយក្រុមគ្រួសារ និងអ្នកគាំទ្រមួយចំនួនក្នុងចំណោមចំណាប់ថ្នូរជាង ១៣០នាក់ ដែលនៅតែត្រូវបានឃុំខ្លួនក្នុងតំបន់ហ្កាហ្សា បានក្លាយជាការប៉ះទង្គិចជាប្រចាំ ដោយក្រុមបាតុករទាមទារឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដើម្បីទទួលបានពួកគេត្រឡប់មកវិញ។
អ្នកផ្សេងទៀត កំពុងទាមទារឲ្យរដ្ឋាភិបាល និងកងកម្លាំងការពារអ៊ីស្រាអែល បន្តប្រតិបត្តិការនៅក្រុងរ៉ាហ្វា ប្រឆាំងនឹងក្រុមហាម៉ាសដែលនៅសេសសល់ កំពុងកាន់កាប់ជុំវិញទីក្រុងដែលបានចាប់ផ្តើមក្នុងសប្តាហ៍នេះ ជាមួយនឹងការវាយប្រហារតាមអាកាស និងការប្រយុទ្ធគ្នានៅជាយក្រុង។
លោក Mirit Hoffman អ្នកនាំពាក្យរបស់ក្រុម Mothers of IDF Soldiers ដែលជាក្រុមតំណាងឲ្យក្រុមគ្រួសារបម្រើការយោធា ដែលចង់ឲ្យក្រុមរឹងមាំមួយ ដើម្បីដាក់សម្ពាធក្រុមហាម៉ាសឲ្យចុះចាញ់ បាននិយាយថា៖«យើងអបអរសាទររដ្ឋាភិបាលអ៊ីស្រាអែល និង កងកម្លាំងការពារអ៊ីស្រាអែល (IDF)សម្រាប់ការចូលទៅក្នុងទីក្រុងរ៉ាហ្វា»។