ក្រសួងដែនដី កំពុងរៀបចំច្បាប់មួយចំនួនដើម្បីលើកកម្ពស់វិស័យសំណង់ឲ្យរីកចម្រើនបន្ថែមទៀត

2024/05/10 01:28:54 am        54

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា បច្ចុប្បន្ននេះក្រសួង កំពុងធ្វើច្បាប់ភូមិបាលថ្មី ដែលមានវ័យ ២៣ឆ្នាំមកហើយ ហើយក៏ត្រូវធ្វើបច្ចុប្បន្នភាពផ្សេងៗទៀត ដើម្បីលើកកម្ពស់បន្ថែមទៀតទៅដល់វិស័យសំណង់ ក៏ដូចជាប្រយោជន៍ដល់វិស័យឯកជន ជាពិសេសសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (C.V.E.A) ។

​ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងពិធីប្រគល់ពានរង្វាន់ឆ្នើម ដល់ប្រតិបត្តិករអចលនទ្រព្យឆ្នាំ២០២៤ កាលពីរាត្រីថ្ងៃទី៨ ខែឧសភាឆ្នាំកន្លងទៅ បានមានប្រសាសន៍បញ្ជាក់ថា ច្បាប់មួយចំនួនដែលក្រសួងកំពុងគិតគូរនេះ មានដូចជា ច្បាប់រៀបចំដែនដី និងនគរូបនីយកម្ម, ច្បាប់ស្តីពីលំនៅឋាន ធ្វើយ៉ាងណា ដើម្បីអាចដឹងអំពីតម្រូវការនៃលំនៅឋានទូទាំងប្រទេស និងប្រភេទលំនៅឋានដែលឆ្លើយតបទៅនឹងចំណូលរបស់ប្រជាពលរដ្ឋជាដើម។

នាឱកាសនោះដែរ ឯកឧត្តម បានសំដែងនូវការគាំទ្រនឹងអបអរសាទរចំពោះម្ចាស់ជ័យលាភីអចលនទ្រព្យប្រចាំឆ្នាំនេះ ដែលអាចញ៉ាំងឲ្យវិស័យអចលនទ្រព្យ មានភាពរស់រានជាបន្តបន្ទាប់ តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវដោយខ្លួនឯង ក្រោមក្រសែរភ្នែកឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងកម្រិតសម្របសម្រួលតាមផ្លូវច្បាប់ ខណៈកន្លងមកនេះ មានប្រតិបត្តិករអចលនវត្ថុមួយចំនួនតូចដែលអត់ច្បាប់ បានទាញទម្លាក់វិស័យមួយនេះ ឲ្យជួបបញ្ហានា ហើយក៏បានទម្លាក់បន្ទុកនេះមករាជរដ្ឋាភិបាល ជាអ្នកជួយដោះស្រាយទៅវិញ។

ក្នុងកម្មវិធីនេះ លោក Tom O'Sullivan នាយកប្រតិបត្តិការ នៃ Realestate.com.kh បានលើកឡើងពីតួនាទីដ៏សំខាន់នៃវិជ្ជាជីវៈ ភាពថ្លៃថ្នូរ និងការពង្រឹងទំនុកចិត្តរបស់ភ្នាក់ងារ និងអ្នកអភិវឌ្ឍអចលនទ្រព្យ ដើម្បីធានាឲ្យបាននូវសុវត្ថិភាព នៃការវិនិយោគ ពីភ្ញៀវជាតិ និងអន្តរជាតិ។ លោកក៏បានណែនាំវេទិកាថ្មីរបស់ខ្លួនមួយ ឈ្មោះថា Connect ដែលជាវេទិកាមួយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ បានទាញយកទៅប្រើប្រាស់ដើម្បីរក្សាទិន្នន័យ ស្វែងរកអតិថិជន សហការគ្នាជាមួយដៃគូរ ក្នុងការធ្វើប្រតិបត្តិការទិញ លក់ ឬជួល មានប្រសិទ្ធិភាព និងតម្លាភាព។

សូមបញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានអ្នកចូលរួមមកពីគ្រប់ផ្នែក នៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ ចំពោះអ្នកទទួលពានរង្វាន់ត្រូវបានវាយតម្លៃខ្ពស់ពីគណៈកម្មការដោយផ្អែកលើភាពជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ ការច្នៃប្រឌិត កំណើនអាជីវកម្ម ផលប៉ះពាល់ និងឧត្តមភាពរួម។ អ្នកឈ្នះរង្វាន់ជាង៣០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារដែលឈានមុខគេក្នុងប្រទេសកម្ពុជា ដោយអ្នកឈ្នះទទួលបានរង្វាន់ជាពានរង្វាន់ចំនួន១, ត្រា CREA ដ៏មានកិត្យានុភាព និងវិញ្ញាបណ្ណបត្រ ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនពួកគេ៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm