
ហ្វីលីពីន បាននិយាយថា ភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយទីក្រុងប៉េកាំង មិនបានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍នោះទេ ហើយរដ្ឋាភិបាល នៅតែមានឆន្ទៈក្នុងការធ្វើការជាមួយអ្នកវិនិយោគចិន។
រដ្ឋមន្ត្រីផែនការសេដ្ឋកិច្ចលោក Arsenio Balisacan បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា៖«វាហាក់ដូចជាមិនមានការចង្អុលបង្ហាញអ្វីទាល់តែសោះថា បញ្ហាទាំងនេះ មានផលប៉ះពាល់អវិជ្ជមានគួរឲ្យកត់សម្គាល់លើសេដ្ឋកិច្ច» ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាល បានរាយការណ៍ពីកំណើនក្នុងត្រីមាសទី១ គឺ ៥,៧ភាគរយ នៅក្រោមការរំពឹងទុក គឺ៥,៩ភាគរយ ដែលត្រូវបានឃើញនៅក្នុងការស្ទង់មតិរបស់សារព័ត៌មានBloomberg។
ភាពតានតឹងរវាងហ្វីលីពីន និងចិនជុំវិញការទាមទារកាន់តែខ្លាំងឡើងរបស់ពួកគេនៅសមុទ្រចិនខាងត្បូងបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោក Balisacan បាននិយាយថា ប្រទេសហ្វីលីពីនកាលពីឆ្នាំមុន បានទម្លាក់ការផ្តល់ហិរញ្ញប្បទានរបស់ចិនសម្រាប់គម្រោងផ្លូវដែកចំនួនបី ដោយសារតែមូលនិធិ មិនត្រូវបានផ្តល់ឲ្យ។
លោក Balisacan បានបញ្ជាក់យ៉ាងច្បាស់ថា៖«យើងមិនងាកទៅរកចិនទេ"»។ លោកបានបន្ថែមថា៖«ខ្ញុំមិនគិតថា មានការប៉ុនប៉ងណាមួយ ដើម្បីធ្វើឲ្យប៉ះពាល់ប្រយោជន៍របស់អ្នកវិនិយោគចិន នៅហ្វីលីពីនទេ ជាពិសេសអ្នកវិនិយោគឯកជននោះទេ ដោយសារតែយើងមានបញ្ហាទាំងនេះ នៅក្នុងសមុទ្រហ្វីលីពីនខាងលិច» ដោយប្រើពាក្យរបស់ទីក្រុងម៉ានីលសម្រាប់សមុទ្រចិនខាងត្បូង។