ប៉ែន សុ​គង់ បន្ដ​ហាត់ ៨​ខែ​នៅ​ជប៉ុន​ក្រោយ​ចប់​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០

2021/08/03 09:59:17 am        85

​អត្តពលកម្ម៖ ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​អូឡាំពិក​កម្ពុជា​ បាន​ធ្វើ​ដំណើរ​មកដល់​មាតុភូមិ​វិញ​ហើយកាលពី​ល្ងាច​ថ្ងៃ​ទី​០២ ខែ​សីហា បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ប្រកួត​កីឡា​អូឡាំពិក​តូ​ក្យូ​ឆ្នាំ​២០២០ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) និង​ជា​នាយ​បេសកកម្ម។

ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ដំណើរ​មាតុភូមិនិវត្តន៍​នេះពុំមាន​វត្តមាន​កីឡាករ​អត្តពលកម្ម ប៉ែន សុ​គង់ ឡើយ ដ្បិត​រូបគេត្រូវ​បន្ដ​ហ្វឹកហាត់​រយៈពេល ៨​ខែនៅ​ប្រទេស​ជប៉ុនរហូតដល់​ស៊ី​ហ្គេមនៅ​វៀតណាម។​ ​តាម​ការបញ្ជាក់​របស់​កីឡាករ​ជំនាញ​រត់​ល្បឿន ១០០​ម៉ែត្រ​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិនបាន​ធ្វើដំណើរ​មក​កម្ពុ​ជា​ជាមួយ​ប្រតិភូ និង​អត្ត​ព​លិ​ក​ផ្សេងទៀត​នោះ​ទេ ដោយ​សារ​ខ្លួន​ជាប់​ត្រូវ​បន្ដ​ហ្វឹកហាត់​រយៈពេល ៨​ខែ​នៅ​ប្រទេស​ជប៉ុន​ចាប់ពី​ដើមខែ​សីហា ឆ្នាំ​២០២​១ រហូតដល់​ដើមខែ​មេសា ឆ្នាំ​២០២២ ដែល​ការ​ហ្វឹក​ហាត់​នេះធ្វើឡើង​ក្រោម​កិច្ចសហការ ​រវាង​សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលកម្ម និង​ក្លិប UMEOMIRAI ស្ថិតនៅ​ទីក្រុង Kanagawa ដោយ​រាល់​ការ​ចំណាយ​គឺជា​បន្ទុក​របស់​ភាគី​ក្លិប​នៅ​ជប៉ុន​នេះ​ផ្ទាល់​តែម្ដង។​

​​គួរ​បញ្ជាក់​ថា ប៉ែន សុ​គង់ គឺជា​អត្ត​ព​លិ​ក​ផ្នែក​កីឡា​អត្តពលក​កម្ម​កម្ពុជា​តែ ១​រូប​គត់ដែល​បាន​ជ្រើស​រើស​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នាទី​ក្រុង​តូ​ក្យូ លើ​វិញ្ញាសា​រត់​ល្បឿន ១០០​ម៉ែត្រ តែ​បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះក្រោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​ស៊េរី ដោយ​ប្រើ​ថេរវេលា ១១.០២​វិនាទី​កាលពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am