អ៊ីស្រាអែលវាយប្រហារភាគខាងកើតក្រុងរ៉ាហ្វា ខណៈកិច្ចចរចាបទឈប់បាញ់បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង

2024/05/10 03:07:49 pm        186

ប្រជាជនប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់នានារបស់ទីក្រុងរ៉ាហ្វា (Rafah) កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ឧសភា ខណៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានច្រានចោលការគំរាមរបស់ប្រធានាធិបតីអាមេរិក Joe Biden ក្នុងការឈប់ផ្ដល់អាវុធឲ្យទៅអ៊ីស្រាអែល ប្រសិនបើខ្លួន វាយលុកទីក្រុងហ្កាហ្សា ភាគខាងត្បូង។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការចរចាដោយប្រយោលចុងក្រោយបំផុតនៅទីក្រុងគែរ(Cairo)ប្រទេសអេហ្ស៊ីប ដើម្បីបញ្ឈប់អរិភាពនៅតំបន់ហ្កាហ្សាបានបញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀង ហើយអ៊ីស្រាអែល នឹងបន្តប្រតិបត្តិការរបស់ខ្លួននៅរ៉ាហ្វា និងផ្នែកផ្សេងទៀតនៃដែនដីហ្កាហ្សាស្ទ្រីប តាមការគ្រោងទុក។

មន្ត្រីបាននិយាយថា អ៊ីស្រាអែល បានដាក់ជូនក្រុមអ្នកសម្រមសម្រួលនូវការបម្រុងរបស់ខ្លួនអំពីសំណើរបស់ក្រុមហាម៉ាសសម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា ប្រសិនបើយើងត្រូវតែប្រយុទ្ធ យើងនឹងត្រូវប្រើគ្រប់មធ្យោបាយទាំងអស់ដែលយើងមាន ហើយមានច្រើនជាងសត្រូវរបស់យើង ក្នុងករណីអាមេរិក ឈប់ផ្ដល់អាវុធឲ្យទៀត។

នៅតំបន់ហ្កាហ្សា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងក្រុមជីហាតអ៊ីស្លាម បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ពួកគេ បានបាញ់គ្រាប់រ៉ូកែតប្រឆាំងរថក្រោះ និងកាំភ្លើងត្បាល់ទៅលើរថក្រោះអ៊ីស្រាអែល ដែលប្រមូលផ្តុំនៅជាយក្រុងភាគខាងកើត។

ក្រុមអ្នកស្រុក និងគ្រូពេទ្យនៅតំបន់រ៉ាហ្វា ដែលជាតំបន់ជាយទីក្រុងដ៏ធំបំផុតនៅក្នុងតំបន់ហ្កាហ្សា មិនទាន់ត្រូវបានវាយលុកដោយកងកម្លាំងថ្មើរជើងករបស់អ៊ីស្រាអែលនៅឡើយនោះ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតវិហារអ៊ីស្លាមមួយកន្លែង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងមួយចំនួនរងរបួសនៅក្នុងតំបន់ភាគខាងកើត៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        12
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        11
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm