មន្ត្រី UN៖ ការបិទច្រកឆ្លងកាត់តំបន់ហ្កាហ្សា របស់អ៊ីស្រាអែល បំផ្លាញការផ្ដល់ជំនួយ

2024/05/10 03:23:46 pm        123

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមួយរូប បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (០៩ ឧសភា) ថា ការបិទច្រកសំខាន់ៗរបស់អ៊ីស្រាអែល ទៅកាន់តំបន់ហ្កាហ្សា បានកាត់ផ្តាច់ច្រកចូលសំខាន់សម្រាប់ជំនួយ និងជាពិសេសប្រេងឥន្ធនៈ ដែលធ្វើឱ្យប្រតិបត្តិការមនុស្សធម៌ទាំងអស់មិនអាចទៅរួច។

អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានបិទច្រក កេរឹម សាលូម (Kerem Shalom) ដ៏សំខាន់រវាងអ៊ីស្រាអែល និងភាគខាងត្បូងហ្កាហ្សា ដែលជំនួយមនុស្សធម៌ភាគច្រើនចូលទៅក្នុងទឹកដីប៉ាឡេស្ទីនតាមរយៈនោះ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ក្រុមហាម៉ាស បានសម្លាប់ទាហានអ៊ីស្រាអែលបួននាក់នៅក្នុងតំបន់នោះ។

លោក អាន់ឌ្រា ដឺ ដូមេនីកូ (Andrea De Domenico) ប្រធានការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA នៅក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីនបាននិយាយថា «យើងបានបាត់បង់ចំណុចសំខាន់សម្រាប់ជំនួយមនុស្សធម៌ទាំងអស់»។ កាលពីថ្ងៃអង្គារ កងទ័ពអ៊ីស្រាអែលបានឡោមព័ទ្ធ និងបិទច្រកព្រំដែនរ៉ាហ្វា (Rafah) ខាងភាគីប៉ាឡេស្ទីន បន្ទាប់ពីបានបញ្ជាឱ្យប្រជាជននៅភាគខាងកើតក្រុង រ៉ាហ្វា ជម្លៀសចេញ។

សូម្បីតែមុនពេលច្រករ៉ាហ្វា ត្រូវបានបិទក៏ដោយ លោក ដូមេនីកូ និយាយថា អង្គការសហប្រជាជាតិ បានជំរុញឱ្យមានមធ្យោបាយជំនួសដើម្បីនាំយកឥន្ធនៈចូលទៅក្នុងទឹកដីហ៊ុមព័ទ្ធនេះ ស្របពេលមានការព្រួយបារម្ភអំពីការគំរាមកំហែងរបស់អ៊ីស្រាអែល ក្នុងការបើកការវាយប្រហារជើងគោកលើទីក្រុងភាគខាងត្បូង ដែលអង្គការសហប្រជាជាតិនិយាយថាមនុស្ស ១,៤ លាននាក់កំពុងជ្រកកោន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        174
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        214
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm