រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ ៖ មន្ត្រីរាជការ​មាន​ពិការភាព​បំរើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​វប្បធម៌​ មាន​ប្រមាណ​ជិត​៣ភាគរយ​

2021/04/27 02:59:58 am        27

ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា បាន​អះអាងថា​ បច្ចុប្បន្ននេះ​ មន្រី្ត​រាជការ​ដែល​មាន​ពិការភាព ​កំពុង​បំរើ​កា​រងារ​ក្នុង​ក្របខណ្ឌ​របស់​ក្រសួង​វប្បធម៌ ​មាន​ប្រមាណ​ជិត​ភាគរយ​។


ការ​ថ្លែង​របស់លោក​ជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ យ៉ាង​ដូច្នេះ​ ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ ស្តីពី​កិច្ចការពារ​ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងៗ​” នា​ព្រឹក​ថ្ងៃទី​០៥ ខែតុលា​ ឆ្នាំ​២០២០​នេះ​ នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា បាន​បន្ថែមទៀតថា ​សិក្ខាសាលា​នេះ ​ ដើម្បី​បញ្ជ្រាប​នូវ​ចំណេះដឹង​ ចែករំលែក​បទ​ពិសោធ​ន៍​ការងារ​ពាក់ព័ន្ធ​នឹង​ពិការភាព ​និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ ជូន​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​មកពី​បណ្តា​ អង្គភាព អាជ្ញាធរ និង​មន្ទីរ​ទាំងអស់ ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ​សម្រាប់​ជួយផ្តល់​ឱកាស​ដល់​ជនពិការ ​បាន​ចូល​បម្រើ​ការងារ​តាម​ម​នី្ទ​រ​របស់ខ្លួន​។

លោកជំទាវ បណ្ឌិតសភា​ចា​រ្យ រដ្ឋ​ម​ន្រី្ត សង្ឃឹមថា តាមរយៈ​សិក្ខាសាលា​នេះ​នឹង​ផ្តល់​ជូន​ដល់​សិក្ខាកាម​ទាំងអស់​នូវ​ចំណេះដឹង​ស្តីពី​ការ​លើក​កម្ពស់​សិទ្ធិ​ជនពិការ ​ដើម្បី​ផ្តល់ឱកាស​ជូន​ពួកគាត់​បាន​ចូលរួម​ក្នុង​ជីវភាព​សង្គម វប្បធម៌ សិល្បៈ​និង​សេដ្ឋកិច្ច ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​ដែល​គោរព​និង​លើក​តម្កើង​សិទ្ធិ​ជនពិការ ។

ឯកឧត្តម ឯម ច័ន្ទ​មករា អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ឲ្យ​ដឹង​ដែរ​ថា ការចូលរួម​ដោយ​ស្មើភាព​ក្នុង​សកម្មភាព​សង្គម​របស់​ជនពិការ​លើ​វិស័យ វប្បធម៌ សិល្បៈ សាសនា កីឡា ​ការ​សម្រាកលំហែ​និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​បាន​កំណត់​ក្នុងទិសដៅ​ជា​យុទ្ធសាស្ដ្រ​ទី​៥ គោលដៅ​ទី​៣ នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​២០១៩–២០២៣ ហើយ​ការចូលរួម​របស់​ជន​ពិការ​ក្នុង​វិស័យ​វប្បធម៌ ​គឺ​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​វប្បធម៌ អក្សរសាស្ត្រ សិល្បៈ និង​វិទ្យាសាស្ត្រ ដែល​ជា​សក្តានុពល​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ច្នៃប្រឌិត ​បង្កើន​ផលិតផល​វប្បធម៌​ក្នុងស្រុក​ថ្មីៗ ​ដើម្បី​ប្រកួតប្រជែង​ក្នុង​សម័យ​សាកលភាវូបនីយកម្ម បង្កើត​ការងារ​ក្នុងស្រុក និង​បង្កើន​ចំណូល​ថវិកាជាតិ ដែល​ស្រប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ចំណុច​ទី​៥ នៃ​មុំ​ទី​២ ចតុកោណ​ទី​២ ដែល​បាន​ដាក់​ចេញ​នូវ “​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​សេវា​កំសាន្ត ​អក្សរសាស្ត្រ សិល្បៈ គំនូរជីវចល​និង​ភាពយន្ត ដែល​ជា​ឧស្សាហកម្ម​ច្នៃប្រឌិត​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការបង្កើត​តម្លៃ​បន្ថែម ​និង​បង្កើត​ការងារ ព្រមទាំង​ការ​លើកកម្ពស់​ការផលិត​និង​ការប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក ជាពិសេស​ផលិតផល​មាន​លក្ខណៈ ប្រពៃណី​ខែ្មរ ​និង​ផលិតផល​សម្គាល់​ភូម​សាស្ត្រ​៕

​អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am