លោក Zelenskiy បណ្តេញប្រមុខឆ្មាំអង្គរក្សរដ្ឋចេញពីតំណែង ជុំវិញគម្រោងធ្វើឃាត

2024/05/10 05:01:52 pm        342

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃព្រហស្បតិ៍ (០៩ ឧសភា) បានបណ្តេញប្រធានកងឆ្មាំអង្គរក្សរបស់រដ្ឋចេញពីតំណែង រយៈពេលពីរថ្ងៃបន្ទាប់ពីសមាជិកពីររូបត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការធ្វើឃាតប្រធានាធិបតី។ លោក ហ៊្សេឡិនស្គី បានចេញក្រឹត្យដកតំណែងលោក សើហ៊ី រូដ (Serhiy Rud) ហើយពុំមានអ្នកស្នងតំណែងត្រូវបានគេបើកបង្ហាញឡើយ ។

សេវាសន្តិសុខរដ្ឋរបស់អ៊ុយក្រែន (SBU) បាននិយាយនៅសប្តាហ៍នេះថា ខ្លួនបានចាប់បុរសពីរនាក់ ដែលជាវរសេនីយឯកនៅក្នុងទីភ្នាក់ងារកងអង្គរក្សរដ្ឋ ដោយចោទប្រកាន់ពីបទរៀបចំផែនការធ្វើឃាតលោក ហ៊្សេឡិនស្គី និងប្រមុខមន្ត្រីផ្សេងទៀត។

សេវាសន្តិសុខ SBU បាននិយាយថាការធ្វើឃាតនេះនឹងក្លាយជា «អំណោយ» សម្រាប់លោក វ្ល៉ាឌីមៀ ពូទីន ខណៈលោកបានស្បថចូលកាន់តំណែងសម្រាប់អាណត្តិថ្មីនៅក្នុងវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។ បុរសដែលជាជនសង្ស័យទាំងនោះត្រូវបានជ្រើសរើសដោយសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ីដែលបានលេចធ្លាយព័ត៌មានសម្ងាត់ទៅឱ្យទីក្រុងមូស្គូ។

ទីភ្នាក់ងារសន្តិសុខជាតិ SBU នេះបានបន្ថែមថា ជនល្មើសទាំងនោះមានភារកិច្ចស្វែងរកអ្នកដែលជិតស្និទ្ធនឹងឆ្មាំអង្គរក្សរបស់ប្រធានាធិបតី រួចចាប់ខ្លួនលោក ហ៊្សេឡិនស្គី ធ្វើជាចំណាប់ខ្មាំង ហើយក្រោយមកនឹងសម្លាប់លោកចោល។ មិនមានការបញ្ជាក់លម្អិតទេជុំវិញថាពេលណាដែលគម្រោងធ្វើឃាតនោះ ត្រូវបានគេទម្លាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm