អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនគ្រូបង្រៀន២នាក់ និងមន្ដ្រីក្រសួងផែនការម្នាក់បញ្ជូន​ទៅតុលាការ

2024/05/10 05:21:40 pm        554

ភ្នំពេញ ៖ គ្រូបង្រៀន២នាក់នៅខេត្តតាកែវ និងអនុប្រធានការិយាល័យម្នាក់នៃក្រសួងផែនការ ត្រូវ​បាន​អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងបានកសាងសំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​។

ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ទូរទស្សន៍ BTV នា​ព្រឹក​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ថា កាលពីថ្ងៃទី៩ ខែឧសភា ម្សិលមិញ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បានបញ្ជូនសំណុំរឿងមួយដែលមានជនសង្ស័យ៣នាក់ ទៅកាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ហើយកំពុងស្ថិតក្នុងចំណាត់ការបន្តរបស់សាលាដំបូងរាជធានីភ្នំពេញ។

ឯកឧត្តម សយ ច័ន្ទវិចិត្រ បានបញ្ជាក់ថា សំណុំរឿង​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កសាង​បញ្ជូន​ទៅ​សាលាដំបូងនោះ គឺពាក់ព័ន្ធនឹងបទ រំលោភអំណាច ដោយសារ​ជន​សង្ស័យ​ទាំង​៣​នាក់​ ក្នុងនាមជាអ្នករាជការសាធារណៈ បានស្វែងរកប្រយោជន៍ គឺការរៀបចំ​ធ្វើ​នូវ​សញ្ញាបត្រ​ក្លែងក្លាយ និងរត់ការយកមនុស្សចូលធ្វើការតាមក្រសួងស្ថាប័នផ្សេងៗ។

អ្នករាជការសាធារណៈដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនបញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញមាន ១.លោក នង វុន គ្រូបង្រៀនវិទ្យាល័យសុខអានព្រៃសណ្ដែក ២.លោក ស៊ុន ពេជ្រសុម៉ាលី គ្រូបង្រៀនសាលាបឋមសិក្សាធន់មន់ និង៣.លោក ហ៊ុយ ពិសិដ្ឋ អនុ​ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ជនបទនៃក្រសួងផែនការ។

គិតមកដល់ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យតំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញមិនទាន់បានបញ្ជាក់ពីចំណាត់ការបែបណានៅឡើយនោះទេ ចំពោះ​សំណុំ​រឿង​ពុក​រលួយមួយនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm