ប្រធានាធិបតីរុស្ស៊ី បានសន្យាបញ្ជូនឥន្ទ្រី ពស់ថ្លាន់ សេក និងប្រចៀវ ជូនមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងទម្រង់ដ៏មានសក្តានុពលនៃ "ការទូតសួនសត្វ"។

ការសន្យាផ្តល់អំណោយសត្វជាង ៤០ ក្បាលដល់សួនសត្វ Pyongyang’s Central Zoo បានកើតឡើង ខណៈប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងនយោបាយ និងយោធារបស់ខ្លួន ដោយគេបានសង្ស័យ ថាកូរ៉េខាងជើងបានបញ្ជូនអាវុធទៅកាន់ទីក្រុងមូស្គូ។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាង បាននឹងកំពុងផ្តល់គ្រាប់កាំភ្លើងធំរាប់លានគ្រាប់ និងមីស៊ីលបាលីស្ទីករយៈចម្ងាយជិតរាប់សិបដើម ដើម្បីគាំទ្រដល់សង្គ្រាមរបស់លោក Vladimir Putin នៅអ៊ុយក្រែន។

ស្របពេលការផ្គត់ផ្គង់អាវុធត្រូវបានគេគិតថាជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាថ្នូរនឹងស្បៀងអាហារ និងក្រុមអ្នកជំនាញការរុស្ស៊ី ការបរិច្ចាគសត្វទាំងនោះ កំពុងត្រូវបានបកស្រាយថាជាកាយវិការការទូត។
ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរទំនងជាជាចង់ប្រើសម្ព័ន្ធភាពពង្រឹងដែលខ្លួនកំពុងពង្រឹង ដើម្បី បង្អាក់ដល់គោលនយោបាយរបស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែន និងឥណ្ឌូប៉ាស៊ីហ្វិក។

លោក Anthony Rinna អ្នកជំនាញខាងទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ីបានប្រាប់ សារព័ត៌មាន NK News Moscow ថាការបរិច្ចាគនេះ អាចជាមធ្យោបាយរបស់មេដឹកនាំទាំងពីរក្នុងការ "ព្យាយាមឆ្លុះបញ្ចាំងការទូតសួនសត្វរបស់ប្រទេសចិន" ជាទីដែលទីក្រុងប៉េកាំង បានឲ្យខ្ចីបង្កាត់ពូជនូវខ្លាឃ្មុំផេនដាដ៏ល្បីល្បាញរបស់ខ្លួនដើម្បីពង្រឹងទំនាក់ទំនងការទូតទ្វេភាគី ដែលជាផ្នែកមួយនៃភាពទន់ខ្សោយជាយុទ្ធសាស្ត្រសកលដ៏មានឥទ្ធិពល៕