ទីភ្នាក់ងារUN នឹងបិទទីស្នាក់ការនៅក្រុងហ្ស៊េរុយសាឡឹមខាងកើត បន្ទាប់ពីក្រុមជ្រុលនិយមអ៊ីស្រាអែល វាយប្រហារ

2024/05/10 07:12:49 pm        254

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) នឹងបិទទីស្នាក់ការកណ្តាលរបស់ខ្លួន នៅក្រុងហ្ស៊េរុយសាឡឹមខាងកើត បន្ទាប់ពីបរិវេណនេះ ត្រូវបានដុតបំផ្លាញដោយក្រុមជ្រុលនិយមអ៊ីស្រាអែល ខណៈដែលបុគ្គលិក កំពុងនៅខាងក្នុងនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាសង្គម X អគ្គស្នងការ UNRWA លោក Philippe Lazzarini បាននិយាយថា ការវាយប្រហារដោយបង្កឲ្យភ្លើងឆាបឆេះ គឺជាឧប្បត្តិហេតុចុងក្រោយបង្អស់នៃការគំរាមកំហែង ការយាយី និងឧប្បត្តិហេតុហិង្សាដែលប្រព្រឹត្តដោយជនជាតិអ៊ីស្រាអែលប្រឆាំងនឹងបុគ្គលិករបស់ទីភ្នាក់ងារនេះ ក្នុងរយៈពេលពីរខែកន្លងទៅនេះ។

លោក Lazzarini បាននិយាយថា៖«ល្ងាចនេះ អ្នកស្រុកអ៊ីស្រាអែល បានដុតពីរលើកនៅបរិវេណនៃទី ស្នាក់ការកណ្តាលរបស់ UNRWA នៅទីក្រុងហ្ស៊េរុយសាឡឹមខាងកើតដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ រឿងនេះ បានកើតឡើង ខណៈពេលដែល UNRWA និងបុគ្គលិករបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត នៅក្នុងបរិវេណនោះ»។

«នេះគឺជាការវិវឌ្ឍដ៏គួរឲ្យព្រួយបារម្ភ។ ជាថ្មីម្តងទៀត ជីវិតបុគ្គលិកអង្គការសហប្រជាជាតិ កំពុងប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ»។

លោកបានបន្ថែមថា កន្លែងនេះ នឹងត្រូវបិទ «រហូតដល់សន្តិសុខត្រឹមត្រូវ ត្រូវបានស្ដារឡើងវិញ»។

លោក Lazzarini បានបង្ហោះវីដេអូនៃបរិវេណដែលបង្ហាញពីបុគ្គលិកព្យាយាមពន្លត់ភ្លើង ខណៈពេលដែលមនុស្សស្រែកនៅខាងក្រៅ ហើយបាននិយាយថា ហ្វូងមនុស្សអមដោយបុរសប្រដាប់អាវុធ ត្រូវបានគេឃើញនៅខាងក្រៅបរិវេណដែលស្រែកថា «ដុតបំផ្លាញអង្គការសហប្រជាជាតិ»ឲ្យខ្ទេចទាំងស្រុង។

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        17
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm