សាលារដ្ឋចំនួន២០ ចាប់ផ្ដើមអនុវត្តការសិក្សាពេញមួយថ្ងៃ ដើម្បីបង្កើនគុណភាព​របស់សិស្សថ្នាក់បឋម

2024/05/10 07:18:33 pm        209

បច្ចុប្បន្នសាលារៀនរដ្ឋ មួយចំនួនពិសេសកម្រិតបឋមសិក្សា បានផ្លាស់ប្ដូរពីការសិក្សាមួយពេល ទៅ​ជាការសិក្សាពេញមួយថ្ងៃ ទាំងពេលព្រឹក និងរសៀល។ បើតាម លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា បញ្ជាក់ថា សាលារៀនរដ្ឋចំនួន ២០ កំពុង​អនុវត្ត​សាកល្បង​លើ​ការ​សិក្សា​ពេញមួយថ្ងៃនេះ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការ​សិក្សា​ពេញ​មួយ​ថ្ងៃ​នេះ ជាការផ្លាស់ប្ដូរថ្មី សម្រាប់សាលារៀនរដ្ឋ ដែលជាទូទៅការសិក្សានៅកម្រិតបឋមសិក្សា គឺ​សិក្សា​ត្រឹមមួយវេនតែប៉ុណ្ណោះ។ សម្រាប់ការផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃនេះ ជា​ចំណុច​ចាប់​ផ្ដើម ដែលសាលារៀនចំនួន ២០បាននឹងកំពុងអនុវត្តសាកល្បង។

អ្នកនាំពាក្យ បញ្ជាក់ថា ការផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃនេះ គឺទាមទារជា​ចាំបាច់​នូវ​ការ​គាំទ្រ​ពី​សហគមន៍​ ពីអាណាព្យាបាលសិស្ស ក៏ដូចជាក្រសួងអប់រំ ក្នុងការបើកដំណើរការដោយរលូន។ ការ​សិក្សាពេញមួយថ្ងៃនេះផ្ដល់ជាផលវិជ្ជមានច្រើនសម្រាប់សិស្ស ដោយ​រាប់​បញ្ចូល​ទាំង​ការ​កើន​នូវ​ចំណេះដឹងចរិយាសម្បទា ក៏ដូចជាបំណិន។ រីឯការសិក្សា ក៏ដាក់បញ្ចូលថែមទាំង ភាសា​អង់គ្លេស ក៏ដូចជាកំព្យូទ័រផងដែរ។

ក្នុងចំណោមសាលារៀនទាំង ២០ ដែលកំពុងអនុវត្តសាកល្បងនេះ ក៏មាន​សាលាបឋម​សិក្សា​អ្នក​ឧកញ៉ា​មហាភក្ដី ហ៊ុន នាង ព្រែកកំពឹស ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ដើម​អនុវត្ត​នៅ​ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ផងដែរ។ លោក ផុន ណាត នាយកសាលា បាន​លើក​ឡើង​ថា ការអនុវត្តសាកល្បងនេះ គឺចាប់ផ្ដើមពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី៦។ លោក​ថា​សាលា​ពុំ​ទាន់​អនុវត្ត​ការ​សិក្សាពេញមួយថ្ងៃ១០០ភាគរយនោះទេ។ បច្ចុប្បន្នសិស្សប្រមាណ៥០ភាគរយ បាន​ចូល​សិក្សាពេញមួយថ្ងៃ រីឯសិស្ស​ដទៃ​ទៀតពុំ​ទាន់​មាន​ការ​អនុញ្ញាត​ពី​អាណាព្យាបាល​នោះ​ទេ​។ លោកនាយកសាលាលើកឡើងថា ការសិក្សា​ពេញ​មួយថ្ងៃ​ក្នុង​ដំណាក់​កាល​ដំបូង​នេះ​សាលា​ក៏​បាន​ដាក់​ការសិក្សាបន្ថែមលើភាសាងង់គ្លេសផងដែរ។

សម្រាប់អាណាព្យាបាល ដែលកំពុងរង់ចាំកូនសិក្សាពេញមួយថ្ងៃនៅសាលាមួយនេះ លើក​ឡើង​ថា​ពួក​គាត់​គាំទ្រ ចំពោះការសិក្សាពេញមួយថ្ងៃ។ ការគាំទ្រដោយសារមើលឃើញថា កូនចៅ​របស់​ពួក​គាត់​មាន​ការចេះដឹងច្រើនជាងមុន និងមិនមានពេលវេលាលេងច្រើនដូចមុន។

ការសិក្សាពេញមួយថ្ងៃនេះក៏មានការបង់ជាវិភាគទានមួយចំនួន សម្រាប់ទ្រទ្រង់ដំណើរការរៀន និង​បង្រៀន​ឱ្យមាននិរន្តរភាពផងដែរ។ ជាក់ស្ដែង​សម្រាប់​ការ​សិក្សា​ពេញ​មួយ​ថ្ងៃ​នៅ​សាលា​បឋម​សិក្សា​អ្នក​ឧកញ្ញាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស គឺបង់វិភាគទាន ចំនួន៤ម៉ឺនរៀលក្នុងមួយខែ៕

អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm