ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ជនភៀសខ្លួនស៊ូដង់ខាងត្បូង ប្រហែល ១,៣៣លាននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញដោយខ្លួនឯង ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលបានស្តារឡើងវិញក្នុងខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤។

អង្គការ UNHCR បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយនៅទីក្រុង Juba រដ្ឋធានីប្រទេសស៊ូដង់ខាងត្បូងថា ការវិលត្រឡប់ទៅវិញរបស់ប្រជាជនស៊ូដង់ខាងត្បូង ៤៥.៤២៩នាក់ ត្រូវបានផ្ទៀងផ្ទាត់ និងរាយការណ៍នៅក្នុងខែមីនា ដែលមាន១២ភាគរយច្រើនជាងកាលពីខែកុម្ភៈ។

អង្គការនេះ បានសន្មតថាមានការកើនឡើងចំពោះភាពអសន្តិសុខ នៅក្នុងប្រទេសទៅសុំសិទ្ធិជ្រកកោន ជាពិសេសនៅក្នុងប្រទេសស៊ូដង់ បានជួបអសន្តិសុខស្បៀង រួមទាំងការកាត់បន្ថយអាហារូបត្ថម្ភ និងកង្វះការងារ ព្រមទាំងឱកាសក្នុងការចិញ្ចឹមជីវិត។
យោងតាមអង្គការ UNHCR បានឲ្យដឹងថា ភាគច្រើននៃអ្នកវិលត្រឡប់ទៅវិញកាលពីខែមីនា មកពីប្រទេសស៊ូដង់ និងប្រទេសអេត្យូពី។
គិតត្រឹមថ្ងៃទី៣១ ខែមីនា អង្គការ UNHCR បានរាយការណ៍អំពីជនភៀសខ្លួនស៊ូដង់ខាងត្បូង ចំនួន២,២ លាននាក់ នៅក្នុងតំបន់ ដែលរួមមានប្រទេសកេនយ៉ា អ៊ុយហ្គង់ដា ស៊ូដង់ អេត្យូពី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។