កីឡាករ លីម អា​រុណ រ៉េ​យ​មិន ត្រូវ​បាន FFC និង AFC ជ្រើស​ជា​ទូត​សុ​ឆន្ទៈ​ផ្នែក​សង្គម​

2021/08/03 05:57:15 pm        126

​បាល់ទាត់៖ កីឡាករ​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជា លីម អា​រុណ រ៉េ​យ​មិន ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (FFC) និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អាស៊ី​ (AFC) ជ្រើសរើស​ជា​អគ្គរដ្ឋទូត​សុ​ឆន្ទៈ​ខាង​ផ្នែក​ទំនួល​ខុសត្រូវ​ របស់​វិស័យ​កីឡាបាល់ទាត់​ចំពោះ​សង្គម (eGoal Social Responsibility Ambassador)។ នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។​

​ក្រោយ​ការជ្រើសរើស​នេះ លីម អា​រុណ បានធ្វើ​បទ​បង្ហាញ​តាមរយៈ​សិក្ខាសាលា Online មួយ ស្ដីពី​តួនាទី និង​ការចូលរួមចំណែក​ដ៏​សំខាន់​របស់​វិស័យ​កីឡាបាល់ទាត់ ក៏ដូចជា​យុវជន​នៅ​ក្នុង​សង្គមចំពោះ​ការជួយជ្រោមជ្រែងលើកស្ទួយ និង​ថែរក្សា​និរន្តរភាព​សម្រាប់​បរិស្ថាន សង្គម និង​សេដ្ឋកិច្ច​តទៅ​ថ្ងៃ​អនាគត​ប្រកបដោយ​ចេរភាព ដើម្បី​ផ្សព្វផ្សាយ និង​ចែករំលែក​ចំណេះដឹង និង​សារៈសំខាន់ៗ​ជូន​យុវជន យុវនារី និង​កុមារ​នៃ​អង្គរ Flame Cambodia កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

សិក្ខាសាលា​នេះ ក្រៅពី​វត្តមាន​របស់​សមាជិក​ក្លិប​បឹងកេត ក៏មាន​ការចូលរួម​ពី​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក ឈូក ពិសិដ្ឋ ក៏ដូចជា​លោក លីម គុណ ​ឪពុករបស់​កីឡាករ លីម អា​រុណ រ៉េ​យ​មិន រួមទាំង​ថ្នាក់ដឹកនាំ​អង្គរ Flame Cambodia ព្រមជាមួយ​យុវជន យុវនារី​ប្រមាណ ១៥​នាក់​ទៀត។ ទន្ទឹម​ជាមួយគ្នា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ លីម អា​រុណ រ៉េ​យ​មិន ក្នុងការ​បំពេញ​តួនាទី​ខ្លួន​ប្រកបដោយ​ជោគជ័យ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        285
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        352

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm