លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែន អាចបញ្ឈប់កងកម្លាំងរុស្ស៊ីដែលរុលចូលទៅមុខនៅភាគខាងកើត ប្រសិនបើប្រទេសសម្ព័ន្ធមិត្តបង្កើនការផ្គត់ផ្គង់អាវុធ។

មេដឹកនាំអ៊ុយក្រែន បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងគីវ ជាមួយប្រធានសភាអឺរ៉ុបដែលកំពុងបំពេញទស្សនកិច្ច លោក Roberta Metsola រយៈពេលជាងពីរឆ្នាំ បន្ទាប់ពីប្រទេស រុស្ស៊ី បានចាប់ផ្តើមការលុកលុយពេញទំហឹងរបស់ខ្លួន។
រុស្ស៊ីបាននិងកំពុងបង្កើនទឹកដីតិចតួច ប៉ុន្តែស្ថិរភាពនៅភាគខាងកើតនៃប្រទេសនេះ ចាប់តាំងពីដើមឆ្នាំមក ដោយកម្លាំងរបស់អ៊ុយក្រែន បានថយចុះ ហើយសព្វាវុធ និងគ្រាប់រំសេវ មាននៅសល់តិចតួច។

លោក ហ្សេឡិនស្គី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបើកចំហមួយ នៅកណ្តាលរដ្ឋធានីនេះថា៖«យើងកំពុងដាក់សម្ពាធអតិបរមាលើដៃគូរបស់យើងឲ្យការបង្កើនការបញ្ជូនអាវុធ។
«ប្រសិនបើការបញ្ជូនអាវុធ កើនឡើង យើងនឹងអាចបញ្ឈប់ (កងកម្លាំងរុស្ស៊ី) នៅភាគខាងកើត ជាទីដែលពួកគេមានគំនិតផ្តួចផ្តើមបង្កើនការរុលចូលទៅមុខនោះ។
នៅពេលលោកបានថ្លែងនោះ ស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានចាប់ផ្តើមរោទិ៍ឡើង ជាការរំលឹកពីការគំរាមកំហែងនៃការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីកាន់តែខ្លាំងឡើង នៅទូទាំងប្រទេសដែល បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីសម្រាប់ជនស៊ីវិលរាប់សែននាក់។