មនុស្ស៨នាក់ ត្រូវបានចោទប្រកាន់ពីបទសម្លាប់អ្នកកាសែតហៃទី រួមទាំងអតីតសមាជិកព្រឹទ្ធសភា ម្នាក់ផង

2024/05/10 09:07:19 pm        297

អតីតសមាជិកព្រឹទ្ធសភា និងជាអភិបាលក្រុងស្តីទីនៃទីក្រុងតូចមួយរបស់ប្រទេសហៃទី ត្រូវបានចោទប្រកាន់ជុំវិញការស្លាប់របស់អ្នកសារព័ត៌មានម្នាក់ ដែលត្រូវបានសម្លាប់កាលពីឆ្នាំ ២០១៩ ចំពេលមានវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងររបស់ប្រទេសនេះ បានបង្កឲ្យមានការតវ៉ា និងអំពាវនាវឲ្យមានការស៊ើបអង្កេតបន្ទាប់ពីគាត់ បានក្លាយជាអ្នកកាសែតទី៣នៅក្នុងប្រទេសដែលត្រូវបានសម្លាប់ នៅក្នុងរយៈពេលមិនដល់ ពីរឆ្នាំផងនោះ។

ពិធីករវិទ្យុដ៏ពេញនិយមនៃកម្មវិធីជជែកអំពីសង្គមនយោបាយ លោក Néhémie Joseph បានធ្វើការឲ្យវិទ្យុ Radio Panic FM នៅក្នុងប្រទេសហៃទី និងវិទ្យុ Mega ដែលមានមូលដ្ឋាន នៅទីក្រុងម៉ៃអាមី (Miami) នៅពេលដែលសាកសពគាត់ជាប់ដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានគេប្រទះឃើញដាក់ក្នុងឃ្លុបក្រោយនៃរថយន្តរបស់គាត់ ដែលចតនៅច្រកចូលទីក្រុង Mirebalais នៅតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសហៃទី។

លោក Rony Célestin អតីតសមាជិកព្រឹទ្ធសភា ដែលតំណាងឲ្យតំបន់កសិកម្ម និងលោក Lochard Laguere ដែលនៅតែបម្រើការជាអភិបាលក្រុង Mirebalais បើទោះបីជាផុតអាណត្តិផ្លូវការរបស់គាត់ ត្រូវបានបញ្ជាឲ្យធ្វើការកាត់ក្តីនៅចំពោះមុខគណៈវិនិច្ឆ័យ។ ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ ចង់ចាប់ខ្លួនពួកគេ ដោយចោទប្រកាន់ពួកគេថា ជាមេខ្លោងនៃការសម្លាប់នោះ។

នៅក្នុងដីកាកាលពីថ្ងៃទី៨ ខែមីនា ដែលទើបតែត្រូវបានប្រកាសជាសាធារណៈ នាពេលថ្មីៗនេះ លោក ចៅក្រម Edwige Dorsainvil នៃសាលាដំបូងទីក្រុង Mirebalais បានសម្រេចថា មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់បុរសពីរនាក់ និង៦នាក់ផ្សេងទៀត ក្នុងការសម្លាប់អ្នកកាសែតនេះ ។

យោងតាមច្បាប់របស់ប្រទេសហៃទី ជនជាប់ចោទទាំងអស់ មានសិទ្ធិប្តឹងឧទ្ធរណ៍ចំពោះការចោទប្រកាន់ទាំងនេះ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm