កោះតៃវ៉ាន់និយាយថា នាវាចិន១១គ្រឿង ចូលក្នុងដែនទឹកក្បែរកោះ Kinmen

2024/05/10 09:11:57 pm        330

កោះតៃវ៉ាន់និយាយថា នាវារដ្ឋាភិបាលចិនចំនួន ១១ គ្រឿង បានចូលមកក្នុងដែនទឹកក្បែរប្រជុំកោះ Kinmen។ កោះតៃវ៉ាន់ បានគ្រប់គ្រងប្រជុំកោះយ៉ាងមានប្រសិទ្ធភាព និងកំណត់ដែនទឹកនៅជុំវិញពួកគេ ដោយបានរឹតត្បិតនិងហាមឃាត់។ កោះនេះ បានរារាំងនាវាចិនមិនឱ្យចូលមកក្នុងដែនទឹកទាំងនេះដោយគ្មានការអនុញ្ញាតឡើយ។

ឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់និយាយថា នាវារដ្ឋាភិបាលចិនចំនួនប្រាំពីរគ្រឿង រួមមាននាវាកិច្ចការដែនសមុទ្រ និងនាវានេសាទ បានចូលទន្ទ្រានទៅក្នុងដែនទឹកដែលបានកំណត់ កាលពីម៉ោងប្រហែល ៣ រសៀលថ្ងៃព្រហស្បត្តិ៍។

ឆ្មាំល្បាតឆ្នេរនិយាយថា នាវាឆ្មាំល្បាតឆ្នេរចិនចំនួនបួនគ្រឿងផ្សេងទៀត បានបើកចូលទៅក្នុងដែនទឹកដែលត្រូវបានហាមឃាត់ និងដាក់ការរឹតត្បិតនៅពេលតែមួយនោះ។

ឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់និយាយថា នាវាចិនទាំង ១១ គ្រឿង បានស្ថិតនៅក្នុងដែនទឹកប្រហែល ៩០ នាទី ទោះបីជាទូកល្បាតរបស់កោះ ព្រមានពួកគេឱ្យចាកចេញក៏ដោយ។

ឆ្មាំល្បាតឆ្នេរនិយាយថា នេះជាលើកទី ៤ ហើយនៅក្នុងខែឧសភា ដែលនាវាឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានធ្វើដំណើរចូលទៅក្នុងតំបន់នេះ។

កាលពីខែកុម្ភៈ អ្នកនេសាទជនជាតិចិនពីរនាក់ បានស្លាប់បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់លិច ខណៈ ត្រូវបានឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ដេញតាមនៅក្នុងដែនទឹកក្បែរកោះ Kinmen។

ប្រទេសចិនបានឆ្លើយតបដោយនិយាយថា ពុំមានដែនទឹកត្រូវបានហាមឃាត់ ឬដាក់ការរឹតត្បិតនោះទេ។ អ្នកវិភាគនិយាយថា ចិនកំពុងព្យាយាមបង្កើនសម្ពាធលើរដ្ឋបាលកោះតៃវ៉ាន់ របស់លោក Lai Ching-te ដែលគ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែឧសភា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm