ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា រសៀលថ្ងៃសុក្រ ទី១០ ឧសភា ២០២៤នេះ បានអនុញ្ញាតឱ្យលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, Equip Organization និង Maxwell Leadership Foundation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្រុមហ៊ុនទាំង៣ ខាងលើ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ផ្តោតលើការផ្តល់នូវសេវាកម្មផ្នែកបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ ក្នុងការអភិវឌ្ឍផ្នត់គំនិត និងការវិវត្តបុគ្គល ដោយមាននូវវគ្គបណ្តុះបណ្តាល និងសៀវភៅជាច្រើនប្រភេទផ្សេងៗគ្នា ទៅតាមគោលដៅកម្មសិក្សាការី។


