​ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឱ្យគណៈប្រតិភូមេធាវីអន្តរជាតិមកពី១២ប្រទេសចូលជួបសម្តែងការគួរសម

2024/05/10 09:54:44 pm        37

ភ្នំពេញ៖ នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យគណៈប្រតិភូមេធាវីអន្តរជាតិ មកពីប្រទេសចំនួន ១២ប្រទេស ចូលជួបសំដែងការគួរសមក្នុងអំឡុងពេលគណៈប្រតិភូមេធាវីអន្តរជាតិទាំងអស់នេះ បានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទអន្តរជាតិ ក្រោមប្រធានបទ 

«ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី»។ គណៈប្រតិភូមេធាវីអន្តរជាតិ មកពី ១២ប្រទេសនេះ រួមមាន ប្រទេសម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ គុយវ៉ែត កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា កាហ្សាក់ស្ថាន រុស្សី អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង LAWASIA។

ជាកិច្ចចាប់ផ្តើមនៃជំនួបសវនាការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវការគាំទ្រ ចំពោះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំសន្និសីទអន្តរជាតិក្រោមប្រធានបទ“ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការផ្តល់ជំនួយផ្នែកច្បាប់ប្រកបដោយសន្តិភាព យុត្តិធម៌ សុខដុមរមនា និងចីរភាព បង្កើតជាថ្នាលសម្រាប់ការពិភាក្សាក្នុងចំណោមតួអង្គពាក់ព័ន្ធក្នុងការផ្តល់ជំនួយផ្នែកច្បាប់ចែករំលែកឧត្តមានុវត្តន៍ពីតាមបណ្តាយុត្តាធិការនិងវិស័យពាក់ព័ន្ធ ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពខ្ពស់ និងរួមចំណែកដើម្បីអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានបង្កើតរាជាណាចក្រទី២ ដែលជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង ប្រកាន់យកនូវទស្សនៈគ្រប់គ្រងរដ្ឋដោយយកច្បាប់ជាធំ (Rule of Law) របបប្រជាធិបតេយ្យ និងរបបទីផ្សារសេរី ជាមូលដ្ឋាននៃការកសាងរដ្ឋ និងសង្គមមួយដែលមានសន្តិភាពពេញលេញ យុត្តិធម៌ សមធម៌ វិបុលភាព ព្រមទាំងផ្តល់នូវការការពារសិទ្ធិ និងឱកាសស្មើគ្នាសម្រាប់ប្រជាជនគ្រប់រូប។ 

លើសពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសរំលេចផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចាត់ទុកការពង្រឹងនីតិរដ្ឋជារបៀបវារៈសំខាន់មួយ និងបានខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ និងពង្រឹងប្រព័ន្ធយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះរួមមានដូចជាការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, 

គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងគណៈកម្មាធិការជាតិដឹកនាំការកែទម្រង់ច្បាប់ ជាដើម។

ជាការបង្ហាញនូវចក្ខុវិស័យទៅមុខ សម្រាប់ការពង្រឹងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា អ្នកច្បាប់ទាំងអស់នៃប្រទេសកំពុងអភិវឌ្ឍ មានកាតព្វកិច្ចសហការសិក្សា ចែករំលែកបទពិសោធ និងធ្វើសុខដុមនីយកម្មការយល់ដឹងអំពីទស្សនាទាន និងចក្ខុវិស័យច្បាប់សំខាន់ៗ ដើម្បីយកមកអនុវត្តនៅក្នុងតំបន់ និងក្នុងប្រទេសរៀងៗខ្លួនឱ្យសមស្របទៅនឹងបរិបទជាក់ស្តែង និងមានអំណោយផលក្នុងការបន្តពង្រឹង Rule of Law និង របបប្រជាធិបតេយ្យ ដោយមិនគ្រាន់តែចម្លងប្រព័ន្ធច្បាប់ពីប្រទេសអភិវឌ្ឍន៍នោះទេ។ 

ក្នុងស្មារតីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានចែករំលែកនូវធាតុផ្សំមួយចំនួន ដើម្បីពង្រឹង Rule of Law ដោយក្នុងនោះរួមមាន ច្បាប់ល្អសមរម្យ និងមានតម្លៃនៅក្នុងបរិបទជាក់ស្តែងក្នុងប្រទេស ប្រព័ន្ធយុត្តិធម៌ដែលល្អនិងគួរឱ្យជឿជាក់បានមានអ្នកអនុវត្តច្បាប់ល្អពីគ្រប់មជ្ឈដ្ឋាន និងមានការផ្តល់ជំនួយផ្នែកច្បាប់នានាដល់ប្រជាជនក្រីក្រ និង ងាយរងគ្រោះ ឬ ជួបការលំបាក ធ្វើយ៉ាងណាឱ្យប្រជាជនទាំងអស់គ្នាមានភាពស្មើគ្នាចំពោះមុខច្បាប់។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្សារភ្ជាប់ច្បាប់ជាមួយនឹងការអភិវឌ្ឍជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់មានតម្លៃក្នុងការការពារផលប្រយោជន៍ និងគាំទ្រដល់ប្រជាជន និងការអភិវឌ្ឍ ដោយក្នុងនោះច្បាប់មានមុខងារសំខាន់ក្នុងការកំណត់ប្រសិទ្ធភាពនៃស្ថាប័នសំខាន់ៗ ជាពិសេសស្ថាប័ន ទីផ្សារសេរី និងរបបប្រជាធិបតេយ្យ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវការការពារ និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃជូនដល់ប្រជាជនក្រីក្រ និង ងាយរងគ្រោះកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់គណៈប្រតិភូមេធាវី

អន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមសន្និសីទនៅប្រទេសកម្ពុជាដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នានាពាក់ព័ន្ធនឹងការផ្តល់ជំនួយផ្នែកច្បាប់។ ក្នុងនោះដែរ ឯកឧត្តម វង្សី វិស្សុត សង្ឃឹមថាសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី» នឹងដំណើរការប្រកបដោយរលូន និងបានលើកទឹកចិត្តឱ្យគណៈប្រតិភូទាំងអស់បន្តផ្លាស់ប្តូរមតិយោបល់ និងចក្ខុវិស័យនានា ពាក់ព័ន្ធនឹងការកសាងប្រព័ន្ធច្បាប់ ការកសាង Rule of Law និងការកសាងបណ្តាញសហគមន៍អ្នកច្បាប់ ដើម្បីចូលរួមសហការលើកកម្ពស់តម្លៃនៃច្បាប់ទាំងអស់គ្នា៕ ដោយ ៖ ដារ៉ា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm