លីបង់ស្នើសុំជំនួយពីប្រទេសកាតា ដើម្បីជម្លៀសស្ត្រីលីបង់ ចេញពីតំបន់ហ្កាហ្សា

2024/05/10 10:48:28 pm        215

រដ្ឋមន្ត្រីការបរទេសលីបង់ លោក  Abdallah Bou Habib បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោក បានស្នើសុំជំនួយពីកាតា ដើម្បីជម្លៀសស្ត្រីលីបង់ចេញពីតំបន់ហ្កាហ្សា តាមរយៈច្រករ៉ាហ្វា (Rafah)។

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា លោក Bou Habib បានលើកឡើងថា៖«យើងបានស្នើសុំជំនួយពីកាតា ដើម្បីនាំយកស្ត្រីលីបង់ និងក្រុមគ្រួសាររបស់ពួកគេ ចេញពីតំបន់ហ្កាហ្សា តាមរយៈច្រករ៉ាហ្វា ដោយសារពួកគេ បានជាប់ខ្លួន តាំងពីការចាប់ផ្តើមនៃការឈ្លានពានលើតំបន់ហ្កាហ្សា ទោះបីជាមានកិច្ចប្រឹងប្រែងពីមុនរបស់យើង ក្នុងការនាំយកពួកគេត្រឡប់មកប្រទេសវិញក៏ដោយ។

លោក Bou Habib បានធ្វើការអត្ថាធិប្បាយនេះ បន្ទាប់ពីជួបជាមួយឯកអគ្គរដ្ឋទូតកាតាប្រចាំប្រទេសលីបង់លោក Saud bin Abdul Rahman Al-Thani។

ទន្ទឹមនឹងនេះ លោក Bou Habib បានសរសើរតួនាទីស្ថាបនារបស់ប្រទេសកាតា ក្នុងការជួយប្រទេសលីបង់ ឲ្យរួចផុតពីវិបត្តិប្រធានាធិបតីរបស់ខ្លួន។

ប្រទេសកាតា កំពុងធ្វើការតាមរយៈក្រុមប្រទេសចំនួន៥ ទៅលើប្រទេសលីបង់ ដែលរួមមានកាតា អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត បារាំង និងសហរដ្ឋអាមេរិក ដើម្បីជួយប្រទេសនេះ ពន្លឿនការបោះឆ្នោតប្រធានាធិបតី និងកំណែទម្រង់ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm