ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញបិទ “សិក្ខាសាលាសង្ខេបលទ្ធផលនៃការវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ JEE ឆ្នាំ២០២៤”

2024/05/10 11:56:18 pm        65

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “សិក្ខាសាលាសង្ខេបលទ្ធផលនៃការវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ ឆ្នាំ២០២៤” (Joint External Evaluation, JEE 2024), នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ។

​ពិធីបិទសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត Dr. Babatunde Olowokure ប្រធានឆ្លើយតបបន្ទាន់ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកស្រីវេជ្ជបណ្ឌិត Dr. Cui Lin សហប្រធានក្រុមអ្នកជំនាញការវាយតម្លៃអន្តរជាតិ និងសហការី លោក លោកស្រី ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ អន្តរជាតិ។

សិក្ខាសាលានេះ គឺមានលក្ខណៈបច្ចេកទេស ស៊ីជម្រៅ ដែលនឹងផ្តល់នូវធាតុចូលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា ឆ្លុះបញ្ចាំងនូវសមិទ្ធផល និងវឌ្ឍនភាព នៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ហើយក៏បានឈានទៅរកការឯកភាពគ្នាជាលក្ខណៈអន្តរវិស័យនូវកម្រិតសមត្ថភាពស្នូលទាំង ១៩ នៃនិយ័តកម្មសុខភាពអន្តរជាតិរបស់កម្ពុជា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ជំងឺឆ្លង និងគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ និងឯកភាពលើកម្រិតសមត្ថភាពស្នូល អាទិភាពជាយុទ្ធសាស្រ្ត និងប្រតិបត្តិការសម្រាប់ការបង្កើតផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាពនាពេលខាងមុខ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីលទ្ធផលនៃការវាយតម្លៃដោយក្រុមអ្នកជំនាញវាយតម្លៃអន្តរជាតិ ដែលបានរកឃើញថាប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០១៦ ក្នុងការអនុវត្តសមត្ថភាពស្នូលនៃនិយ័តកម្មសុខភាពអន្តរជាតិ ក្នុងការបង្ការ ការរកឃើញ និងការឆ្លើយតប ទៅនឹងជំងឺរាតត្បាតនានា ជាពិសេសកូវីដ-១៩ ក្នុងនោះ ដែលបានប្រើប្រាស់សម្រាប់ការវាយតម្លៃនៅឆ្នាំ ២០២៤៖

- កម្ពុជាមានសមត្ថភាពធ្វើបាន (Developed Capacity and Demonstrated Capacity) ប្រមាណ ៦០% នៃសូចនាករសមត្ថភាពស្នូលនិយ័តកម្មសុខភាពអន្តរជាតិ សរុបចំនួន ៥៦

- “សមត្ថភាពដែលនៅមានកម្រិត” ទទួលបានការវាយតម្លៃស្មើនឹង ៤៦% នៃសូចនាករវាយតម្លៃអន្តរជាតិ សរុបចំនួន ៤៨ នៅឆ្នាំ២០១៦ បានថយចុះមកត្រឹម ៣០,៤% នៅឆ្នាំ២០២៤ ដែលនេះមានន័យថាប្រទេសកម្ពុជាយើងបានប្រសើរឡើងនូវ “សមត្ថភាពដែលនៅមានកម្រិត” ប្រមាណ ១៦% (ស្មើនឹងសូចនាករចំនួន ៥)។

- “សមត្ថភាពដែលមានការអភិវឌ្ឍន៍រួច” បានកើនឡើងប្រមាណ ១០% (ស្មើនឹងសូចនាករចំនួន ៨) ហើយ “សមត្ថភាពដែលបញ្ជាក់បាន” បានកើនឡើងប្រមាណ ៧% (ស្មើនឹងសូចនាករចំនួន ៥) ដែលធ្វើឱ្យ “សមត្ថភាពដែលមានការអភិវឌ្ឍន៍រួច” និង “សមត្ថភាពដែលបញ្ជាក់បាន” ឡើងដល់ ៣៩,៣% និង១៩,៦% បន្តបន្ទាប់គ្នា ខណៈដែលសូចនាករវាស់វែងត្រូវបានបង្កើនចំនួន ៨ទៀត នៅឆ្នាំ ២០២៤ នេះ។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមថានឹងបង្កើតបាននូវអនុសាសន៍សំខាន់ៗ ក្នុងការគ្រប់គ្រងជំងឺឆ្លងដែលបានកើតឡើង ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ និងសន្តិសុខសុខភាពប្រកបដោយតម្លាភាព។ លទ្ធផលនៃការវាយតម្លៃអន្តរជាតិ នឹងរួមចំណែកដល់ការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១» ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចែករំលែកបទពិសោធន៍ល្អៗ និងការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតជាសកល ព្រមទាំងបានចែករំលែកធនធានដ៏កម្រ ដល់ប្រទេសជិតខាងក្នុងពេលមានជំងឺរាតត្បាតជាសកល និងជាពិសេសគឺការអនុញ្ញាតឱ្យនាវា Westerdam cruise ship ចូលចតក្រោមការដឹកនាំប្រកបដោយព្រហ្មវិហាធម៌របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាពេលនោះ និងបានគ្រប់គ្រងការឆ្លងជំងឺជូនប្រកបដោយទឹកចិត្តមនុស្សធម៌ ស្មារតីសាមគ្គីភាព និងកិច្ចសហការអន្តរជាតិល្អ ព្រមទាំងគោរពតាមនិយ័តកម្មសុខភាពអន្តរជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមមលើកទឹកចិត្តដល់បណ្តាក្រសួង ស្ថាប័ននានា អង្គការដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងពង្រឹងកិច្ចសហការបង្កើតផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាពនាពេលខាងមុខ តាមរយៈការឆ្លុះបញ្ចាំងលទ្ធផលទទួលបានក្នុងសូចនាករនីមួយៗ ដែលបានរកឃើញដោយក្រុមអ្នកជំនាញវាយតម្លៃអន្តរជាតិ នាពេលនេះ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការអរគុណចំពោះ លោកស្រីតំណាងអង្គការសុខភាពពិភពលោក ក៏ដូចជាតំណាងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកលើកកម្ពស់សុខភាព សុខុមាលភាពរបស់ប្រជាជនកម្ពុជា និងសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដែលបាននិងកំពុងបន្តខិតខំលើកស្ទួយសុខុមាលភាពប្រជាជនយើងទូទៅដោយមិនប្រកាន់និន្នាការនយោបាយ និងជាតិសាសន៍ឡើយ៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm