លោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិត្រូវបានបញ្ជូនទៅឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់

2024/05/11 05:41:54 pm        257

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បាន​សម្រេចបញ្ជូនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ទៅឃុំខ្លួន នៅមណ្ឌល​អប់រំកែប្រែ​ទី៤​(ម៤) នៅក្នុងខេត្តពោធិ៍សាត់។ នេះបើតាមលោក អ៊ី រិន អ្នកនាំពាក្យ​សាលាដំ​បូង​រា​ជធានី​ភ្នំពេញ ដែលបានបញ្ជាក់ប្រាប់ ទូរទស្សន៍BTV នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ៕

លោក អ៊ី រិន បានថ្លែងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបាន សម្រេច​យក​លោក ស៊ុន ចន្ធី ទៅកាន់ម៤ ខេត្តពោធិសាត់ហើយ។ តែយ៉ាងណាលោកមិនបានបញ្ជាក់ថា ការ​បញ្ជូន​នេះ​ទៅ​ពីពេលណា ឬថ្ងៃណានោះឡើយ ដោយលោក​បញ្ជាក់​យ៉ាង​ខ្លីថា «​នេះ​ជា​ដែន​សមត្ថកិច្ច» លោកសុំមិនហ៊ានបញ្ជាក់ពេលវេលានោះទេ។

សូមបញ្ជាក់ថា លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ កន្លង​មកនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកមកពីជួបជុំគ្នា ជាមួយ​អ្នក​គាំទ្រ​គណបក្សកម្លាំងជាតិនៅប្រទេសជប៉ុន។ ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺជាការអនុវត្ត តាម​ដី​កា​ប​ញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៤។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថាការចាប់ខ្លួននេះ ត្រូវ​បាន​ធ្វើ​ឡើង​ពាក់​ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយ​បុគ្គល​ រូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបាន​ទម្លាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត​ទៅ​លើ​រាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុង​ចេតនា​ញុះញង់​បំភ្លៃ​ព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង​សណ្តាប់​ធ្នាប់​សាធារណៈជាដើម។

ក្រសួងយុត្តិធម៌បានបញ្ជាក់បន្ថែមទៀតថា«ការចាប់ខ្លួននេះត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជា​ការ​អនុវត្ត​ច្បាប់​ស្រប​តាម​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌជាធរមាន។ ដូច្នេះការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជា​ពិសេស​គឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈ​សេចក្តីថ្លែងការណ៍ព៌ត៌មានរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា ការ​ចាប់​ខ្លួន​ដោយស្របតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណាម្នាក់ដែលប្រព្រឹត្តបទល្មើស គឺជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គមនីតិរដ្ឋ ហើយការអនុវត្តច្បាប់នេះត្រូវធ្វើទៅលើបុគ្គលគ្រប់រូបដោយស្មើភាពគ្នា ដោយ​មិនមានបុគ្គលណាម្នាក់អាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស, អង្គការសង្គមស៊ីវិល ឬ​គណបក្ស​នយោបាយ​ណាមួ​យ ដើម្បីរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះបទល្មើស​ព្រហ្ម​ទណ្ឌ​ដែល​ខ្លួន​បានប្រព្រឹត្តនោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ​បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​ពេញ​លេញ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការការពារខ្លួន តាមផ្លូវតុលាការ ដោយរួមទាំងសិទ្ធិក្នុងការពឹងពាក់មេធាវី។

ជាមួយ​គ្នា​នោះដែរអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ក៏បានចាត់​ទុក​ថា​ការ​ចេញ​សេចក្ដីថ្លែង​ការណ៍​របស់​គណបក្សកម្លាំងជាតិ ដោយប្រើពាក្យ “ថ្កោលទោស” ចំពោះការ​អនុវ​ត្ត​ច្បាប់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយដែល​គណបក្ស​នេះ​គប្បីពិនិត្យពិចារណាឡើងវិញក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បី​ធានា​បាននូវធម្មានុរូប ភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុងសង្គមនីតិរដ្ឋនោះ៕

អត្ថបទ៖​បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm