លោកវរសេនីយ៍ត្រី អេង អូន ត្រូវបានមេអង្គភាព ហៅទៅសួរនាំ៣ថ្ងៃជាប់គ្នា រឿងបើកក្រុមហ៊ុន​ឯកជន ផ្ទុយ​លក្ខន្តិកៈ​កងកម្លាំង

2021/08/03 06:31:51 pm        344

ភ្នំពេញ ៖ លោកវរសេនីយ៍ត្រី អេង អូន អត្តលេខ ០៨៩៩៤៨ មុខងារជាជំនួយការផ្នែកប្រតិបត្តិការ នៃមូលដ្ឋានកងកេង កងទ័ពជើងអាកាស ខេត្តព្រះសីហនុ ត្រូវបានមេអង្គភាពរបស់ខ្លួន ហៅ​ទៅ​សួរនាំ​ចំនួន៣ថ្ងៃជាប់គ្នា ពាក់ព័ន្ធការបើកក្រុមហ៊ុនឯកជនមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន​អភិវឌ្ឍន៍​ភ្នំថ្កូវ» ដែល​ផ្ទុយពីលក្ខន្តិកៈរបស់កងកម្លាំង ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលទើបទទួលបាន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា មូលហេតុដែលមេអង្គភាពរបស់ លោកវរសេនីយ៍ត្រី អេង អូន ហៅទៅ​​សួរនាំនា​ពេលនេះ បន្ទាប់ពីមានការ​ផ្សព្វផ្សាយ​ព័ត៌មានព្រោងព្រាត អំពីការចាប់ខ្លួន លោក អេង អូន នៅរាជ​ធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆបោក និងរំលោភទំនុកចិត្តទឹកប្រាក់ជាង៩០ម៉ឺនដុល្លារ តាមបណ្តឹង​របស់​លោកឧកញ៉ា ប្រាក់ ប្រាកដ និងធ្លាយព័ត៌មាន ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សម្រេចផាកពិន័យ លោក អេង អូន ដែលជា «ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ» នូវទឹក​ប្រាក់​ជាង៨០០លានរៀល ដោយសារតែក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ» របស់លោក បានការយកដី​ក្រហម​មុន​ទទួលបានអាជ្ញាប័ណ្ណ ។

ជាមួយគ្នានេះ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ ដែលរងប៉ះពាល់​ពី​សកម្មភាព​កាយដីក្រហមរបស់ «ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ»វិញ គឺមិនសប្បាយ​ចិត្តជា​មួយលោក អេង អូន ព្រោះបានធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសង្ឃឹមថា ថ្នាក់លើ​នឹង​មាន​ចំណាត់ការចំពោះលោក អេង អូន ផង ។

គួររំលឹកថា លោក អេង អូន ដែលរងបណ្តឹងពីលោកឧកញ៉ា ប្រាក់ ប្រាកដ បទល្មើសឆបោក​និង​រំលោភ​លើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារអាមេរិក ត្រូវបានតុលាការអនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះវិញ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា «ករណីឈ្មោះ អេង អូន ​គឺត្រូវបានតំណាងអយ្យការ​ចេញបញ្ជាឲ្យចូលខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ពីបទសង្ស័យថា បាន​ប្រព្រឹត្តបទឆបោក និងរំលោភលើទំនុកចិត្ត ។ ក្រោយមក ឈ្មោះខាងលើ បានចូលមកចំពោះមុខអយ្យការដោយឯកឯងដើម្បីស្តាប់ចម្លើយ » ។

លោក ប្លង់ សុផល បន្តថា បន្ទាប់ពីបានស្តាប់ចម្លើយចប់សព្វគ្រប់រួចរាល់ហើយ តំណាអយ្យ​ការ​បាន​​ចេញដីកា «បញ្ឈប់ដីកាបញ្ជាឲ្យចូលខ្លួន»​ ដោយយល់ឃើញថា ពុំមាន​លក្ខខណ្ឌ​ចាំបាច់​អ្វីទៀតទេ​ព្រោះជនសង្ស័យបានចូលខ្លួនរួចហើយ ។ អ្នកនាំពាក្យតុលាការ សូមបញ្ជាក់ជូនផងដែរថា ដីកា​​បញ្ជា​ឲ្យចូលខ្លួនជាដីកាមួយ​ដែល​អនុញ្ញាត​ឲ្យមន្រ្តីនគរបាលយុត្តិធម៌​ប្រើប្រាស់​កម្លាំង​សាធារណៈបង្ខំ​ជនដែលជាកម្មវត្ថុនៃដីកាឲ្យចូលមកបង្ហាញខ្លួនដើម្បីស្តាប់ចម្លើយ ។

សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួន លោក អេង អូន នៅមុខផ្សារស៊ីធីម៉ល រាជធានីភ្នំពេញ តាមដីកា​បញ្ជា​ឲ្យចូលខ្លួនរបស់ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

លោក អេង អូន ក៏ត្រូវបានឯកឧត្តម​ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សម្រេចផាកពិន័យ​ជាទឹក​ប្រាក់ជាង៨០០លានរៀល ផងដែរ ដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ របស់លោក បានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ បានគេចវេសដោយហេតុផលផ្សេងៗ ពុំព្រមបង់ប្រាក់ផាកពិន័យ តាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនោះទេ ៕

អត្ថបទ ៖ កុ​ម្ភៈ 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm