អូស្ត្រាលី៖ ការស្នើសុំចូលជាសមាជិក UN របស់ប៉ាឡេស្ទីន បង្កើតនូវសម្ទុះសន្តិភាព

2024/05/11 08:11:17 pm        181

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong នៅថ្ងៃសៅរ៍ (ទី១១ ខែឧសភា) នេះ បាននិយាយថា ការគាំទ្ររបស់ប្រទេសលោកស្រី ចំពោះការស្នើសុំរបស់ប៉ាឡេស្ទីន ដើម្បីបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ (UN) គឺជាផ្នែកមួយនៃការបង្កើតនូវសន្ទុះ ដើម្បីទទួលបានសន្តិភាព ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ (ទី១០ ខែឧសភា) ប្រទេសអូស្ត្រាលីបានបោះឆ្នោតឈរខាងសំឡេងភាគច្រើនលើសលប់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលគាំទ្រដល់សេចក្ដីសម្រេចទទួលស្គាល់រដ្ឋប៉ាឡេស្ទីនប្រកបដោយប្រសិទ្ធភាព។ ក្រុមប្រឹក្សាសន្តិសុខ ត្រូវបានផ្តល់អនុសាសន៍ឲ្យ «ពិចារណាពីបញ្ហានេះឡើងវិញដោយអនុគ្រោះ»។

សហរដ្ឋអាមេរិកបានវេតូលើអនុសាសន៍មួយ ដែលថា «រដ្ឋប៉ាឡេស្ទីនត្រូវបានចូលជាសមាជិក» ក្នុងការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខ កាលពីខែមុន។ សំណួរពីសមាជិកភាពប៉ាឡេស្ទីន គឺជាបញ្ហាការទូតមួយក្នុងចំណោមបញ្ហាការទូតមួយចំនួនដែលសម្ព័ន្ធមិត្តជិតស្និទ្ធ គឺទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ា យល់ឃើញខុសគ្នា។

លោកស្រី Wong បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Adelaide ថា៖ «ភាគច្រើននៃតំបន់របស់យើង និងដៃគូជាច្រើនរបស់យើង ក៏បានបោះឆ្នោតគាំទ្រផងដែរ។ យើងទាំងអស់គ្នាដឹងថា ការបោះឆ្នោតផ្ទាល់ខ្លួនមួយសន្លឹក នឹងមិនបញ្ចប់ជម្លោះនេះនោះទេ ពោលគឺវាបានអូសបន្លាយពេញមួយជីវិតរបស់យើង ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីបង្កើតនូវសន្ទុះឆ្ពោះទៅរកសន្តិភាព»។

សូមបញ្ជាក់បន្ថែមថា ការបោះឆ្នោតមហាសន្និបាត កាលពីថ្ងៃសុក្រ ដែលាមាន ១៤៣សំឡេងគាំទ្រ ៩សំឡេង ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរប្រឆាំង ហើយ ២៥សំឡេងអនុបវាទ គឺជាការស្ទង់មតិសកលនៃការគាំទ្រ សម្រាប់ការស្នើសុំរបស់ប៉ាឡេស្ទីន។ បច្ចុប្បន្ន ប៉ាឡេស្ទីនជារដ្ឋអ្នកសង្កេតការណ៍មិនមែនជាសមាជិកពេញសិទ្ធិនោះទេ នៅ UN៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm