លោក Orban៖ ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់អឺរ៉ុប គឺត្រូវពេល និងចាំបាច់

2024/05/11 09:50:49 pm        244

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅទីក្រុង Budapest បាននិយាយថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក Xi Jinping ទៅកាន់ប្រទេសបារាំង ស៊ែប៊ី និងហុងគ្រី គឺកើតឡើង «ត្រូវពេល និងចាំបាច់»។

ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ China Media Group (CMG) លោក Orban បាននិយាយថា ប្រទេសហុងគ្រីនឹងចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ដែលចាប់ផ្តើមពីពាក់កណ្តាលចុងឆ្នាំនេះ។ អាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់លោក គឺការរៀបចំផ្លូវនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុបឲ្យឆ្ពោះទៅកាន់ទិសដៅត្រឹមត្រូវ ហើយរូបលោកមានទំនុកចិត្ត ព្រោះលោកនឹងទទួលបានការគាំទ្រពីដៃគូនានា។

លោក Orban បាននិយាយថា៖ «ប្រទេសហុងគ្រីកំពុងទៅកៀកនឹងថ្ងៃទី១ ខែកក្កដា ដែលជាពេលវេលាត្រូវដឹកនាំសហភាពអឺរ៉ុបឲ្យឆ្ពោះទៅមុខ។ ហើយបញ្ហាមួយដែលគ្មានអ្វីត្រូវសង្ស័យនោះ គឺទំនាក់ទំនងជាមួយប្រទេសចិន។ ការងាររបស់ខ្ញុំ ដែលនឹងមានអំឡុងពាក់កណ្តាលឆ្នាំនេះ គឺលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មចិន-អឺរ៉ុប និងបញ្ឈប់រាល់ការការប្រឹងប្រែងទាំងអស់ដែលកម្រិត និងរាំងស្ទះដល់បរិមាណ និងគុណភាពនៃទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប»។

លោកបានប្រាប់ទៀតថា៖ «វានឹងក្លាយជាបញ្ហាដ៏ស្មុគស្មាញ ប៉ុន្តែខ្ញុំមានដៃគូល្អៗមួយចំនួន។ សូមកុំភ្លេចថា លោកប្រធានាធិបតី Xi មកពីទីក្រុងប៉ារីស។ លោកបានទៅទស្សនកិច្ចបារាំង។ បារាំងគឺជាប្រទេសធំមហិមាតាមស្តង់ដារអឺរ៉ុប ហើយខ្ញុំគិតថា វាបង្ហាញថា មានប្រទេសមួយចំនួនផ្សេងទៀតក្រៅពីប្រទេសហុងគ្រីដែលចង់លើកកម្ពស់ ឬរឹតតែធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង រវាងប្រទេសរបស់អ្នក និងសហភាពអឺរ៉ុប»។

គួរបញ្ជាក់ថា លោក Xi បានទៅដល់រដ្ឋធានីរបស់ហុងគ្រី កាលពីល្ងាចថ្ងៃពុធ (ទី៨ ខែឧសភា) សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហុងគ្រី ដែលជាការឈប់សំចតចុងក្រោយនៃដំណើរទស្សនកិច្ចនៅអឺរ៉ុបចំនួន ៣ប្រទេសរបស់លោក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែឧសភា។ ហើយលោក Orban បានពណ៌នាដំណើរទស្សនកិច្ចរបស់លោក Xi ថា ជាការធ្វើឡើងក្នុង «ពេលវេលាដ៏ត្រឹមត្រូវ និងចាំបាច់» ដើម្បីបង្ហាញពីឆន្ទៈរបស់ប្រទេសចិន ក្នុងកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុប៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm