ផ្តើមពីភាពស្អាតចេញពីបេះដូង ប្រជាពលរដ្ឋនោក្នុងឃុំមៀន បានចូលរួម​ក្នុងយុទ្ធនាការ​សម្អាតកម្ពុជា

2024/05/11 09:59:22 pm        381

បន្ទាប់ពីចលនាជំរុញយុទ្ធនាការ សម្អាតកម្ពុជា នៅឃុំព្រះធាតុ គឺនៅ​នៅថ្ងៃនេះ​បាន​ចាប់​ផ្តើម​នៅ​ឃុំមៀន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន និងប្រជាពលរដ្ឋ ចំនួនចំនួន១៦០០នាក់ បានចេញ​មក​សម្អាត​អនាម័យ​នៅ​ជុំវិ​ញ​ផ្ទះ នៅតាមសាលារៀន វត្តអារាម និងមូលដ្ឋានទាំង១៤ភូមិ និង​បាន​ប្រមូល​បាន​សំរាម​សំណល់​ប្លាស្ទិក​ចំនួន ២តោន។ ចលនានេះបានចាប់ផ្តើមភាពស្អាតចេញពីបេះដូង ដែល​បាន​ចូលរួម​យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិន​ប្រើ​ថង់​ប្លាស្ទិក​ទេ​» ដែលមានមនុស្សចំនួនជាង៨លាននាក់ បានសម្រេចចិត្តចូលរួមធ្វើឱ្យកម្ពុជា ដែល​ជា​ផ្ទះ​របស់​យើង​ស្អាត និងគ្មានការបំពុលដោយប្លាស្ទិក។

តាមរយៈយុទ្ធនាកថ្ងៃនេះ អ្នកភូមិ​ក្នុង​ឃុំ​មៀន​បាន​ប្រមូល​សំរាម​បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​ចូល​រួម សំអាតបរិស្ថាន ដែលតម្រូវឱ្យមានការចូលរួមចំណាយពេលយ៉ាងតិច១០ទៅ១៥នាទីក្នុង១ថ្ងៃ ប្រមូល​ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ថ្លែងគាំទ្រឱ្យដល់​ចលនា​សម្អាត​បរិស្ថាន​នេះ​ឱ្យបានផុសផុលនៅតាមមូលដ្ឋានបន្ថែមទៀត ជារៀងរាល់សប្តាហ៍ ក្នុងការជំរុញ​ការ​លើក​កម្ពស់​អនាម័យបរិស្ថាន សោភណភាពរបស់មូលដ្ឋាន និងដើម្បីកម្ពុជាស្អាត ស្រស់បំព្រង គ្មាន​ការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុង​ពេលអនាគតដ៏ខ្លី។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមផងដែរថា ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើង នូវ​អាកប្បកិយា និងឥរិយាបទ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែល​បាន​និង​កំពុងប្រព្រឹត្តនៅក្នុងសង្គម។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយ ការយល់ដឹងពីការទុកដាក់សំរាម និង​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន តាមរយៈការបង្កើតឡើងនូវបទបញ្ញតិ បទ​ដ្ឋានគតិយុត្ត ច្បាប់នានា ស្របតាមការអភិវឌ្ឍប្រទេសជាតិ។ អនុលោមតាម «យុទ្ធសាស្រ្ត​បញ្ចកោណ» ដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោលនយោបាយ និង​យុទ្ធ​សាស្រ្ត​ជាតិ​ដែល​មានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងប​រិស្ថាន​បាន​រៀបចំ​ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលផ្តោត​លើ​មុំ​យុទ្ធ​សាស្រ្ត​ចំនួន​៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិស និង​ចង្អុល​បង្ហាញ​ការងារ​ជា​អាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានា​សម្រេច​គោលដៅ​នៃ​យុទ្ធសាស្រ្ត​បញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅ​ឆ្នាំ​២០៥០»៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm