ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញរួមគ្នាទប់ស្កាត់លើការបំភាន់ព័ត៌មាន នៃកិច្ចអភិវឌ្ឍន៍​តំបន់រុនតាឯក និងពាក់ស្នែង

2024/05/11 11:54:36 pm        259

សៀមរាប៖ ឯកឧត្តម សាយ សំអាល់ ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ ជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា ដើម្បី​ជា​បច្ច័យ​ល្អ​ សម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង​ក្នុង​ខេត្តសៀមរាប​ស្រប​តាម​ទិស​ដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ឯក​ឧត្តម​ឧប​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យមាន​ការ​ឯកភាព​គ្នា រួមគ្នាគិត រួមគ្នាទទួលខុសត្រូវ និងរកដំណោះស្រាយ​លើ​បញ្ហា​នានា​ដែល​កើត​មាន​ឡើង​ក្នុង​តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប ក្នុងនោះមាន ការភាន់ច្រឡំ​ផ្នែក​បច្ចេកទេសលើការបើកប្រាក់ឧបត្ថម្ភប្រចាំខែមានការយឺតយ៉ាវ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អភិវឌ្ឍន៍​រុនតាឯក និងពាក់ស្នែង ការភាន់ច្រឡំលើការហាមឃាត់ការចាក់ដីបំពេញបន្ថែម និង​បញ្ហា​នានា​មួយចំនួនទៀត ។ ក្នុងន័យនេះ យើងទាំងអស់​គ្នា​ត្រូវ​ទប់​ស្កាត់​លើ​ការ​បំភាន់​បំភ្លៃ​ព័ត៌មាន​មិនពិត​ដោយចេតនាក្តី ឬអចេតនាក្តី ដើម្បីជាបច្ច័យល្អ សម្រាប់​ជំរុញ​ដល់​កិច្ច​អភិវឌ្ឍន៍​តំបន់​រុន​តាឯកនិងពាក់ស្នែងស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សាយ សំអាល់ បានស្នើសុំឱ្យអង្គប្រជុំពិភាក្សាគ្នាកំណត់ឱ្យ​ច្បាស់លាស់​ចំពោះ​ទិស​ដៅ​ការងារ និង​ការរៀបចំក្រុងប្រកបដោយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​បែប​យ៉ាង​ស្រប​តាម​គោល​នយោបាយ​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បី​ឱ្យប្រ​ជាព​លរដ្ឋ​ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​មក​រស់​នៅទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង​នេះ​ងាយ​ស្រួល​រស់​​នៅ​និ​ង​បង្កើន​ជីវភាព​គ្រួសារឱ្យប្រសើរឡើង ។

ឯកឧត្តម បានបន្ថែមថា ជាមួយនេះអាជ្ញាធរមូលដ្ឋានភូមិឃុំត្រូវ​រៀបចំផែនទី​បែង​ចែក​ព្រំ​ប្រទល់​កំណ​ត់​តំបន់នីមួយៗឱ្យបានច្បាស់លាស់ រីឯគណៈកម្មាធិការ​ដីសម្បទាន​សង្គមកិច្ច​ត្រូវ​សម្រួច​មុខងារ​តួនាទី​ភារកិច្ចរបស់ខ្លួនបន្ថែមទៀត ហើយក្រុមការងារត្រូវគិតគូរទាំងបច្ចេកទេស នយោបាយ និង​ថវិកា ដើម្បីជំរុញពន្លឿន​ការងារ​ចុះ​បញ្ជី​ដីធ្លី​ឱ្យ​បាន​ចប់​សព្វ​គ្រប់​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​សំដៅបញ្ចប់វិវាទនានាផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗមួយចំនួន ដើម្បីសម្រេចនូវគោលដៅក្នុង​ការ​ចុះប​ញ្ជី​ដី​បង្ហើយ​តាម​ផែនការ​ដែល​បាន​កំណត់​ក្នុង​នីតិកាលទី៧នេះ សំដៅបង្កើតបរិយាកាស​មិន​មាន​វិវាទ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ព្រមទាំង​ជំរុញការ​ប្រើ​ប្រាស់​ដី​ឱ្យ​អស់​សក្តានុពល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង៕ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm