ទិវាសត្វស្លាបឆ្នាំនេះ ផ្តោតសំខាន់លើសារៈសំខាន់នៃសត្វល្អិតសម្រាប់ពពួកសត្វស្លាបទេសន្តរប្រវេសន៍

2024/05/12 05:27:58 pm        183

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ទិវាសត្វស្លាបឆ្នាំនេះ នឹងប្រារព្ធឡើងនៅទូទាំងសាកលលោក ចាប់ផ្ដើមពីសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ៖ «យុទ្ធនាការដំបូងនៃសត្វស្លាបទេសន្តរប្រវេសន៍» ដោយផ្តោតលើសារៈសំខាន់សត្វល្អិតសម្រាប់ពពួកសត្វស្លាបទេសន្តរប្រវេសន៍ និងបានលើកឡើងពីការបារម្ភទាក់ទងនឹងការថយចុះ ពពួកសត្វល្អិតដែលជាចំណីអាហារដ៏សំខាន់របស់ពពួកសត្វស្លាបទាំងនេះ។

ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ទិវាសត្វស្លាបទេសន្តរប្រវេសន៍នេះ ត្រូវបានផ្តួចផ្តើមធ្វើឡើងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ហើយ ក៏ជាយុទ្ធនាការអប់រំផ្សព្វផ្សាយប្រចាំឆ្នាំ ដែលធ្វើឡើងដើម្បីអភិរក្ស ប្រភេទសត្វស្លាប ទេសន្តរប្រវេសន៍ និងទីជម្រករបស់វា។ ជារៀងរាល់ឆ្នាំនៅសប្តាហ៍ទីពី ខែឧសភា នៅជុំវិញពិភពលោក បានរៀបចំព្រិត្តិការណ៍នេះ ជាសាធារណៈដូចជា វេទិកាសត្វស្លាប កម្មវិធីអប់រំទាក់ទងនឹងសត្វស្លាប ការតាំងពិពណ៍រូបភាពសត្វស្លាបការចុះអង្កេតសត្វស្លាបផ្ទាល់ និងសកម្មភាពផ្សេងៗទៀត ដើម្បីប្រារព្ធទិវានេះទៅតាមប្រធានបទ ដែលបានកំណត់ផ្សេងៗគ្នា​ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបញ្ជាក់ថា៖«ឆ្នាំនេះគឺជាយុទ្ធនាការដំបូងបំផុត នៃទិវាសត្វស្លាបទេសន្តរប្រវេសន៍ ដែលផ្តោតលើសារៈសំខាន់សត្វល្អិតសម្រាប់ពពួកសត្វស្លាបទេសន្តរប្រវេសន៍ និងបានលើកឡើងពីការបារម្ភទាក់ទងនឹងការថយចុះ ពពួកសត្វល្អិតដែលជាចំណីអាហារដ៏សំខាន់របស់ពពួកសត្វស្លាបទាំងនេះ»។

ឯកឧត្តម ខ្វៃ អាទិត្យា លើកឡើងថា ជាការពិតណាស់ សត្វល្អិត ជាអាហារថាមពលដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ ជាច្រើនប្រភេទ មិនត្រឹមតែនៅរដូវបន្តពូជប៉ុន្នោះទេថែមទាំង នៅអំឡុងពេលធ្វើដំណើដ៏វែងឆ្ងាយរបស់វា។ នៅតាមផ្លូវនៃការធ្វើបម្លាស់ទីចម្ងាយឆ្ងាយសត្វស្លាបមានភាពសកម្មក្នុងការស្វែងរកសត្វល្អិត ដែលជា អាហារថាមពលរបស់ខ្លួននៅតាម ទីវាល, តំបន់ព្រៃ តំបន់ដីសើម និងទីជម្រកជាច្រើនប្រភេទ នៅអំឡុងពេលឈប់សម្រាករបស់វា ហើយការកំណត់ ពេលវេលានៃការធ្វើបម្លាស់ទីគឺ តែងតែទាក់ទងនឹងរដូវកាលដែលមានវត្តមានសត្វល្អិតច្រើន នៅកន្លែងឈប់សម្រាកទាំងនេះ ដែលជាអាហារទ្រទ្រង់ដ៏សំខាន់ ដែលជាថាមពលបម្រុងមុន បន្តការធ្វើដំណើររបស់ពួកវា។

ឯកឧត្តមបន្តថា តំបន់ដីសើមទឹកសាប និងឆ្នេរសមុទ្រ ទន្លេ បឹង អូរ វាលស្មៅ វាលភក់ ត្រពាំង និងស្រះ ជាដើម សុទ្ធតែមានសារៈសំខាន់សម្រាប់ការរស់នៅ រកចំណី ធ្វើសំបុកពងកូន និងក៏ជាកន្លែងសម្រាប់ សម្រាក និងបំពេញថាមពលឡើងវិញ ក្នុងអំឡុងពេលធ្វើដំណើរដ៏វែងឆ្ងាយ របស់សត្វស្លាបទេសសន្តរប្រវេសន៍។

បើតាម ឯកឧត្តម ខ្វៃ អាទិត្យា ការរំខាននិងការបាត់បង់នូវចំនួនសត្វល្អិត នៅកន្លែងបន្តពូជ ពងកូន និងកន្លែងធ្វើបំលាស់ទីបានគំរាមកំហែងដល់សុខុមាលភាព និងការរស់រានមានជីវិតរបស់ សត្វស្លាប។ ការបាត់បង់ជម្រកសត្វល្អិត វាលស្មៅជាដើម ការប្រើប្រាស់ថ្នាំពុលកសិកម្ម សម្រាប់ការពារដំណាំ ពីសត្វល្អិត ការកង្វះអាហារថាមពល និងប្រូតេអ៊ីន បាននាំឱ្យប៉ះពាល់ដល់ ការធ្វើទេសន្តរប្រវេសន៍ និងការបន្តពូជរបស់សត្វស្លាប ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងការកើនឡើងអត្រាមរណភាពសម្រាប់សត្វស្លាប ពេញវ័យ និងកូនចៅរបស់វា។

ឯកឧត្តម ខ្វៃ អាទិត្យា លើកឡើងថា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោតសំខាន់លើការអនុវត្តមុំយុទ្ធសាស្រ្ត៣សំខាន់គឺភាព ស្អាត បៃតង និងចីរភាព ក្រសួងបរិស្ថាន នឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តជាពិសេសមុំយុទ្ធសាស្រ្តទី២ ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សូមរំលឹកថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ រួមមាន ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

លោក ហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សដីសើមទឹកសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលផ្លាស់ទី ឆ្លងតំបន់ ឆ្លងដែន ដែលប្រភេទមួយចំនួនអាចហើរបាន រាប់រយនិងរាប់ពាន់គីឡូម៉ែត្រដើម្បី ស្វែងរកលក្ខខ័ណអេកូឡូស៊ីនិងជម្រកសមស្របដើម្បី រស់នៅ បន្តពូជ និងចិញ្ចឹមកូនរបស់វា ហើយនៅពេល ដែលលក្ខខ័ណ នៅកន្លែង បន្តពូជមិនសមស្រប គឺដល់ពេលដែលពួកវាទាំងអស់ ត្រូវហើរស្វែងរកទីតាំង ដែលមានលក្ខខ័ណប្រសើរ។

លោកបន្តថា សត្វស្លាបទេសន្តរប្រវេសន៍ មានលក្ខណៈរូបសាស្រ្ត និងសរីរសាស្រ្តល្អបំផុត ដែលអាចហើរបានលឿន និងរយៈចម្ងាយឆ្ងាយ ដូចជាពពួកទីតលីតដែលជាប្រភេទ អាចធ្វើបម្លាស់ទីក្នុង រយៈចម្ងាយឆ្ងាយ ហើយ អាចធ្វើដំណើររហូតដល់ ១៦.០០០គីឡូម៉ែត្រ ចំនួនពីរលើកក្នុងមួយឆ្នាំ។ វាបន្តពូជន៍នៅស៊ីបេរី ហើយធ្វើ បម្លាស់ទីទៅកាន់ឆ្នេរសមុទ្រខាងលិចនៃទ្វីបអាហ្រ្វិច នៅពេលដែលមានលក្ខខ័ណមិនសមប្រកបសម្រាប់ ការរស់នៅរបស់វា។ វាពិតជាអស្ចារ្យ ដែលប្រភេទសត្វស្លាបទាំងនេះ អាចកំណត់ទិសដៅ និងផ្លូវ ហោះ បានច្បាស់លាស់ ទាំងនៅពេលយប់ និងពេលថ្ងៃ ដែលយើងមានការពិបាកនឹងយល់បាន។

- ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម គឺជាប្រព័ន្ធអេកូឡូស៊ីដែលសំបូរដោយសត្វល្អិត ដែលមានលក្ខណៈ អំណោយផលខ្លាំងដល់សត្វស្លាបទេសន្តរប្រវេសន៍ ក្នុងការរស់នៅ បន្តពូជ និងបង្កើនថាមពលសម្រាប់ការធ្វើបម្លាស់ទីរបស់ខ្លួន។

សូមបញ្ជាក់ថា កម្ពុជាមានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ៣០% នៃផ្ទៃប្រទេស ហើយតំបន់ ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាកន្លែងដ៏សំខាន់សម្រាប់រស់នៅ ស្នាក់អាស្រ័យរកចំណីយ៉ាងសំខាន់សម្រាប់ សត្វស្លាបទេសន្តរប្រវេសន៍ និងជាប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ដែលទ្រទ្រង់ សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm