អភិបាលតំបន់ខាគីវ បាននិយាយថា ការប្រយុទ្ធដ៏ខ្លាំងក្លា បានរីករាលដាលកាលពីថ្ងៃសៅរ៍ ដើម្បីដណ្តើមកាន់កាប់ភូមិនានារបស់អ៊ុយក្រែន នៅជិតព្រំដែនប្រទេសរុស្ស៊ី ខណ:ដែលយោធារុស្ស៊ី បានស្វះស្វែងដាក់សម្ពាធលើអ៊ុយក្រែន ដោយបង្កើនការវាយប្រហាររបស់ខ្លួននៅតំបន់ខាគីវភាគឦសាន ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងទ័ពរបស់ខ្លួន ដណ្ដើមកាន់កាប់បានភូមិ ចំនូន៥ក្នុងតំបន់ខាគីវ។
ទោះបីជាយ៉ាងណាក៏ដោយ លោកអូលេ ស៊ីណឺបូវ (Oleh Syniehubov) បាននិយាយថា ការប៉ះទង្គិចគ្នានៅបន្ដក្នុងភូមិទាំង៥នោះ ដែលស្ថិតនៅក្នុងតំបន់មួយ មានចម្ងាយពី ៣ ទៅ៥គីឡូម៉ែតពីព្រំដែនរុស្ស៊ី។

យោធាអ៊ុយក្រែន បាននិយាយថា កម្លាំងបន្ថែម ត្រូវបានបញ្ជូនទៅតំបន់នោះដើម្បីជួយ បង្កើតទីតាំងជាច្រើនទៀត និងទប់ស្កាត់ការវាយរុលចូលរបស់រុស្ស៊ី បន្ទាប់ពីគេបានបើកការវាយលុកថ្មីៗ កាលពីថ្ងៃសុក្រ៕
