អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រតិបត្ដិការរបស់កងទ័ពអ៊ីស្រអែល នៅចាបាលីយ៉ា(Jabalia) ភាគខាងជើងតំបន់ហ្កាហ្សា ស្រ្ទីប គឺកំពុងទប់ស្កាត់កុំឱ្យក្រុមហាម៉ាស បង្កើតសមត្ថភាពយោធារបស់ខ្លួននៅទៅនោះបាន។

នៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានខ្លី ឧត្ដមនាវីឯក ដានីញ៉ែល ហាហ្ករី បាននិយាយថា យើងបានកំណត់មុខសញ្ញា នៅក្នុងការប៉ុនប៉ង កាលពីសប្ដាហ៍មុនរបស់ក្រុហាម៉ាស នៅក្នុងការបង្កើតសមត្ថភាពយោធារបស់ខ្លួន ក្នុងក្រុងចាបាលីយ៉ា (Jabalia)។ ហើយយើង កំពុងធ្វើប្រតិបត្ដិការនៅទីនោះ ដើម្បីលុបបំបាត់ការប៉ុនប៉ងរបស់ពួកគេ។
លោក ហាហ្ការី ក៏បានបន្ដថា ប្រតិបត្ដិការរបស់កងទ័ពអ៊ីស្រាអែល ក្នុងសង្កាត់ ហ្សេទើស (Zeitous) តំបន់ហ្កាហ្សា បានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ប្រមាណជា ៣០នាក់៕
