សាក្សីម្នាក់ បានថតវីដេអូពីទិដ្ឋភាព ភ្លើងនៅភាខាងជើង ដែលកំពុងបញ្ចេញពន្លឺ នៅលើមេឃពេលយប់ក្នុងក្រុង ប៉ាលេនសៀ (Palencia) ប្រទេសអេស្ប៉ាញកាលពីថ្ងៃសុក្រកន្លងទៅនេះ។

ភ្លើងនៅភាគខាងជើង ថែមទាំងត្រូវបានគេហៅថា អូរ៉ូរ៉ា បូរៀលីស (Aurora Borealis) ដែលត្រូវបានមើលឃើញនៅជុំវិញពិភពលោក ចាប់ពីប្រទេសអង់គ្លេស ដល់ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ខណ:ដែលផែនដី ទទួលរងព្យុះដែនម៉ាញេទិកដ៏ធំបំផុត ដោយសារតែសកម្មភាពពីព្រះអាទិត្យ ក្នុងរយ:ពេល២ទសវត្សរ៍។

រដ្ឋបាលជាតិផ្នែកបរិយាកាស និងមហាសុទ្រ សហរដ្ឋអាមេរិក បាននិយាយថា ព្យុះនេះ ទំនងជា បន្ដនៅចុងសប្ដាហ៍ទៀត ដោយកំពុងបង្ហាញហានិភ័យ ដល់ប្រព័ន្ធ ផ្លូវទឹកប្រព័ន្ធថាមពលអគ្គីសនី និងការចរាចរណ៍ផ្លូវទឹក តាមផ្កាយរណបនៅក្នុងសេវាផ្សេងៗ៕