កណ្តាល ៖ ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកលើកដែកឯកឧត្តម ហេង រតនា បានជម្រុញដល់សមាជិកសមាជិកាបក្សប្រជាជនកម្ពុជាស្រុកលើកដែក ខេត្តកណ្តាលទាំងអស់ត្រូវពង្រឹងស្មារតី និងឆន្ទៈ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយគោរពស្មោះ ត្រង់តាមគោលការណ៍គណបក្ស “សមាជិកគណ បក្ស ម្នាក់បោះឆ្នោតជូនគណបក្សប្រជាជនមួយសន្លឹក! ” ដើម្បីដណ្តើមយកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ។
ការជម្រុញនេះ ខណៈឯកឧត្តម ហេង រតនា ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លើកដែកចុះជួបសំណេះសំណាលនិងលើកទឹកចិត្តជាថវិកាផងដែរ ដល់សមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែកខេត្តកណ្តាលដែលចូលរួមជិត ១០០ នាក់នៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៤ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែកខេត្តកណ្តាល។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សមាជិសមាជិកានៃអង្គបោះឆ្នោតទាំងអស់ដែលបានចេញទៅបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤ កាលពីពេលថ្មីៗនេះបានគ្រប់ៗគ្នា ហើយដណ្តើមបានជ័យជម្នះ ជាពិសេសបានគាំទ្រឲ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្លាយជាប្រធានព្រឹទ្ធសភា ក្នុងនីតិកាលទី៥ នេះថែមទៀត។
ឯកឧត្តម ហេង រតនា សង្កត់ ធ្ងន់ថា ដើម្បីដណ្តើមប្រៀបឈ្នះបន្តទៀតសម្រាប់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៦ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ សមាជិកបក្សទាំងអស់ត្រូវពង្រឹងស្មារតី និងមានឆន្ទៈហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយគោរពស្មោះត្រង់តាមគោលការណ៍គណបក្ស គឺ “សមាជិកគណបក្សម្នាក់ បោះឆ្នោតជូនគណបក្សប្រជាជនមួយសន្លឹក!” ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញទៅស មាជិកនិងអង្គបោះឆ្នោតទាំងអស់ត្រូវបន្តធ្វើអំពើល្អលើពលរដ្ឋផ្សេងៗ ដោយមិនមានការរើសអើងនិន្នាការនយោបាយឡើយ. ដើម្បីទទួលបាននូវចំនួនសមាជិកបក្សថ្មីៗបន្ថែមទៀតមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើនឡើង។ ជាពិសេសត្រូវបន្តពង្រឹងសាមគ្គីបក្ស ដោយប្ដូរផ្ដាច់បោះឆ្នោតឲ្យទទួលបានជ័យជំនះបន្តទៀតដើម្បី CPP មានបន្តបម្រើប្រជា ពលរដ្ឋនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង៕ អត្ថបទ ៖ ភារម្យ






