គេបានឃើញផ្សែងយ៉ាងក្រាស់កំពុងហុយចេញគ្របដណ្ដប់ពាសពេញខេត្តអាល់ប៊ើតា(Alberta) កាលពីថ្ងៃសៅរ៍ ១១ ឧសភា ខណៈអណ្ដាតភ្លើង ដែលមិនអាចគ្រប់គ្រងបាន បានបន្តឆាបឆេះនៅភាគនិរតីនៃទីក្រុងសំបូរដោយប្រេងដ៏សំខាន់របស់កាណាដា។

ការជូនដំណឹងអំពីការជម្លៀសត្រូវបានចេញសម្រាប់តំបន់ជាយក្រុងហ្វត ម៉ាក់ម៉ូរ៉េ (Fort McMurray) នៃខេត្តអាល់ប៊ើតូ (Alberta) ដែលធ្វើឱ្យតំបន់នេះ ស្ថិតក្នុងចំណោមតំបន់ដែលត្រូវចាត់វិធានការ មុនគេ នៅមុនរដូវភ្លើងឆេះព្រៃចូលមកដល់ ។
នៅក្នុងការជូនដំណឹងមួយកាលពីល្ងាចថ្ងៃសុក្រ ១១ឧសភា រដ្ឋាភិបាល ខេត្ត Alberta បាននិយាយថា គ្រោះថ្នាក់ពីចំហេះព្រៃ មានសភាពខ្លាំងក្លា នៅក្នុងតំបន់ព្រៃ ហ្វត ម៉ាក់ម៉ូរ៉េ និងមិនអាចគ្រប់គ្រងបានក្នុងទំហំ១.០០០ហិចតា។

រដ្ឋាភិបាលសហព័ន្ធបានព្រមានថា ប្រទេសកាណាដា នឹងប្រឈមរដូវកាលភ្លើងឆេះព្រៃ ដ៏មហន្តរាយ មួយផ្សេងទៀត ខណៈខ្លួនបានព្យាករណ៍ថា សីតុណ្ហភាពនិទាឃរដូវ និងរដូវក្តៅខ្ពស់ជាងធម្មតា ភាគច្រើននៅទូទាំងប្រទេស ៕