ក្រុមអាជ្ញាធរបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់នៅក្នុងប្រទេសកេនយ៉ាក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះបានឆក់យកជីវិតមនុស្សចំនួន ២៦៧ នាក់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក គីទូរ៉េ គីនឌីគី (Kithure Kindiki) បាននិយាយថា មនុស្ស ១៨៨ នាក់ បានរងរបួស ខណៈមនុស្ស៧៥ នាក់នៅតែបាត់ខ្លួន។
លោកបានគូសបញ្ជាក់ ថាលក្ខខណ្ឌអាកាសធាតុមិនល្អ បានប៉ះពាល់ដល់មនុស្ស ៣៨៩,០០០ នាក់ដោយមនុស្សចំនួន ៥៦,០០០ គ្រួសារត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។

ទឹកជំនន់បានបំផ្លាញផ្ទៃដីកសិកម្ម ៩.០០០ ហិចតា និងបណ្តាលឱ្យបាត់បង់សត្វពាហនៈ ចំនួន ៤.០០០ ក្បាល។
រដ្ឋាភិបាលបានបង្កើតជំរំស្នាក់នៅចំនួន ១៦៧ កន្លែង ដើម្បីជួយដល់ជនរងគ្រោះ។
ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិកខាងកើត រួមទាំងប្រទេសកេនយ៉ា តង់ហ្សានី សូម៉ាលី ប៊ូរុនឌី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងប្រឈមនឹងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង៕