ក្រុមអាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ថ្មីនៅតំបន់កំពុងរងគ្រោះទឹកជំនន់ភាគខាងត្បូងប្រទេសប្រេស៊ីល ត្រូវគេរំពឹងថានឹងដាក់បន្ទុកដ៏ធ្ងន់បំផុតនៅចន្លោះថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ ដែលជាការនាំទុក្ខសោកជាថ្មីដល់ជនរងគ្រោះដោយទឹកជំនន់រួចទៅហើយ ដែលបានសម្លាប់មនុស្ស១៣៦ នាក់ មកទល់ពេលនេះ។

ក្រុមអាជ្ញាធររដ្ឋ បានព្រមានកាលពីល្ងាចថ្ងៃសៅរ៍អំពីហានិភ័យនៃការកើនឡើងកម្រិតទឹក និងបំណាក់ដីបន្ថែមទៀត។
អភិបាលក្រុង រីអូ គ្រែនដេ ដូ ស៊ុល ( Rio Grande do Sul) លោកអេក្វាដូ ឡេតេ (Eduardo Leite) បាននិយាយនៅក្នុងវីដេអូមួយនៅលើបណ្ដាញ Instagram ថា យើងនៅតែជួបប្រទះស្ថានភាពអាសន្ននៅឡើយ។

ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុនបានបណ្តាលឱ្យទន្លេក្នុងរដ្ឋកសិកម្មហៀរប្រៀបច្រាំង បណ្តាលឱ្យមនុស្សចំនួន ៨០៦ នាក់រងរបួស និង ១២៥ នាក់ទៀតបាត់ខ្លួន បន្ថែមពីលើអ្នកស្លាប់។
ក្នុងចំណោមប្រជាជនជាងពីរលាននាក់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានជាង ៥៣៧.០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេដោយស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្នចំនួន ៨១.០០០ កន្លែង ។
យោងតាមសហព័ន្ធជាតិក្រុងនេះ បានឱ្យដឹងថា លំនៅឋានជាង ៩២.០០០ ខ្នង ត្រូវបានខូចខាត ឬបំផ្លាញដោយទឹកជំនន់៕