ព្រះសីហនុ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវ និងបង្រ្កាបករណីកាន់កាប់អាវុធខុសច្បាប់ និងផលិតជួញដូរ និងកែច្នៃដោយខុសច្បាប់ នូវសារធាតុញៀន ១កន្លែង ឃាត់ខ្លួនជនបរទេសម្នាក់ និងសារធាតុញៀនជិត ៦០គីឡូក្រាម ។
វរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរង បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែឧសភា នេះថា ប្រតិបត្ដិការដែលមានការសម្របសម្រួលនីតិវិធីពីលោក លុច សុខលៀង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញបានចុះស្រាវជ្រាវ និងបង្រ្កាបនៅចំណុចសណ្ឋាគារ ជូហេតាង ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជនជាតិចិន ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
លោក បន្ថែមថា ជនសង្ស័យ ឈ្មោះ PENG XIONGFENG ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ខេត្ដហ៊ូណាន ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ។
វត្ថុតាងដកហូតរួមមាន៖ សារធាតុញៀនទម្ងន់សរុប ៥៨.១៤២,៣០ក្រាម (ទម្ងន់សុទ្ធ) ស្មើនឹងជាង ៥៨គីឡូក្រាម ក្នុងនោះ ១-សារធាតុញៀនប្រភេទមេតំហ្វតាមីន(ICE) ២-សារធាតុញៀនប្រភេទមេតំហ្វេតាមីន(WY) ៣-សារធាតុញៀនប្រភេទកេតាមីន(K) ៤-សារធាតុញៀន
ប្រភេទអ៊ិចស្ដាស៊ី(MDMA)។ ទូរស័ព្ទដៃចំនួន ០២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០៤គ្រឿង ផ្លាកលេខរថយន្ដចំនួន ០៤ផ្លាក ឧបករណ៍ផលិត កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ កាំភ្លើងខ្លីចំនួន ០១ដើម ម៉ាក BERETTA-MCO 950 B-CAL635 ផលិតនៅប្រទេសប្រេស៊ីល និងគ្រាប់កាំភ្លើ់ងចំនួន ៥០គ្រាប់៕




