កីឡា​ចំបាប់​រំពឹង​បំបែក​កំណត់ត្រា​មេដាយ​នៅ​មី​យ៉ាន់​ម៉ា​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​

2021/08/03 07:27:17 pm        24

​​ចំបាប់៖ លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បានបង្ហាញ​នូវ​ក្ដី​រំពឹង​កីឡា​ចំបាប់​កម្ពុជា នឹង​អាច​បំបែក​កំណត់ត្រា​មេដាយ​ស៊ី​ហ្គេមឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។

ការលើកឡើង​បែបនេះ បន្ទាប់ពី​លោក​បាន​ឧបត្ថម្ភ​ស្បែកជើង​សម្រាប់​ហ្វឹកហាត់ និង​ប្រកួត​កីឡា​ចំបាប់​ចំនួន ៣៧​គូស្មើនឹង ៦​ពាន់​ដុល្លារ​ដល់​ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២១ ម្សិលមិញ។​ ​នាយក​វិទ្យាស្ថាន CamEd Business School ដដែល​បាន​បញ្ជាក់ថា ដោយសារ​បច្ចុប្បន្ន​ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា មិនទាន់មាន​ការប្រមូល​ផ្ដុំ​ហ្វឹកហាត់ ពោលគឺ​បាន​ត្រឹម​ហាត់​តាម Online បានធ្វើ​ឲ្យ​សហព័ន្ធ​មាន​ក្ដីបារម្ភ​ពី​ការត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​វៀតណាម ដែល​ពន្យារពេល​ទៅ​ខែមេសា ឆ្នាំ​២០២២។ ដូច្នេះ​ស៊ី​ហ្គេមនៅ​វៀតណាម លោក​រំពឹង​ត្រឹម​រក្សា​កំណត់ត្រា​មេដាយ​ដូច​ស៊ី​ហ្គេម ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន តែ​ឆ្នាំ​២០២៣ នៅ​កម្ពុជា លោក​ជឿជាក់ថា កីឡា​ចំបាប់​កម្ពុជាអាច​បំបែក​កំណត់ត្រា​មេដាយ​ស៊ី​ហ្គេមឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា ដែល​ធ្លាប់​ដណ្ដើមបាន​មេដាយមាស៤, ប្រាក់២ និង​សំរឹទ្ធ២។​​

​សូមបញ្ជាក់ថា កីឡា​ចំបាប់គឺជា​ប្រភេទ​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ស៊ី​ហ្គេមឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា ដណ្ដើម​មេដាយ​ច្រើនជាងគេ​សរុប ១០​គ្រឿងគឺមាន​មេដាយមាស៤, ប្រាក់២ និង​សំរឹទ្ធ៤ មុន​អ​វត្ដ​មាន ២​លើក​ជាប់​គ្នាក្នុង​ស៊ី​ហ្គេមឆ្នាំ​២០១៥ នៅ​សិង្ហ​បុរី និង​ស៊ី​ហ្គេមឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី ដោយសារ​ម្ចាស់ផ្ទះ​មិនបាន​ដាក់​ប្រភេទ​កីឡា​ចំបាប់ រហូតដល់​ស៊ី​ហ្គេមឆ្នាំ​២០១៩ នៅ​ហ្វីលីពីន ទើប​ក្រុមកីឡា​ចំបាប់​កម្ពុជាបាន​ចូលរួម​ជាថ្មី និង​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ៥គ្រឿងពុំមាន​មេដាយមាស ឬ​ប្រាក់ ដូច​កាល​ស៊ី​ហ្គេមនៅ​មី​យ៉ាន់​ម៉ាឡើយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        285
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        352

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm